ពិតទេ? កម្ពុជាដើរជាន់ដានប្រវត្តិសាស្ត្រគ្រោះថ្នាក់ខ្លួនឯងមិនតិចជាង៦ដងទេ!

កម្ពុជាជាន់ដានប្រវត្តិសាស្ត្រគ្រោះថ្នាក់ខ្លួនឯងមិនតិចជាង៦ដងទេ

លើកទីមួយ ១

ខ្មែរសូរ្យវង្សនៃកម្វុជរដ្ឋ(ចេនឡា)វាយយកខ្មែរសោមវង្សនៃនគរភ្នំ ឬ វ្នំ(ហ្វូណន)ហើយយកសាសនាហិណ្ឌូមកលុបបំបាត់ព្រះពុទ្ធសាសនានៅនគរភ្នំទាំងទំនាបមេទឹក(សព្វថ្ងៃមេណាមឬចៅផ្រះយ៉ា) និងទំនាបទន្លេសាបនិងមេគង្គ ព្រមទាំងបង្កើតរាជវង្សថ្មី(សូរ្យវង្សសោមវង្សរួមគ្នា) តែមានការបះបោរប្រឆាំងពីសំណាក់ស្ដេចត្រាញ់ខ្លះ នាំអោយនគរបែកជាពីរគឺចេនឡាទឹកនិងចេនឡាគោក នាំឱកាសអោយចោរសមុទ្រជ្វាចូលមកឈ្លានពាន និងកម្ទេចព្រះនគរទាំងមូល។

លើកទីពីរ ២

ព្រះបាទជ័យវរ្ម័នទី៧ ជួលទ័ពឈ្នួលសៀមធ្វើអោយពួកនេះយល់ពីកម្លាំងទ័ពខ្មែរនិងវាយនគរចាមអោយខ្សោយកម្ចាត់អង្គក្សត្រចាមឈ្មោះ វិទ្យានន្ទធ្លាប់រស់នៅអង្គរក្បែរព្រះអង្គនិងជាជំនិតព្រះអង្គផងនោះ ធ្វើអោយយួនវាយឈ្នះចាមយ៉ាងងាយនិងចុះមកដល់កម្ពុជានាភាគខាងត្បូងទៀត។

អន្តោប្រវេសន៍ស្សាន (សៀម) មកក្នុងនគរ និងស្ដេច​ជ័យវរ្ម័នទី៨យកប្រពន្ធភូមាជាកូនស្រីព្រាហ្មណ៍ភូមាធ្លាប់បម្រើព្រះបាទជ័យវរ្ម័នទី៧ហើយស្ដេច​ជ័យវរ្ម័នទី៨ជឿតាមប្រពន្ធវាយកម្ទេចព្រះពុទ្ធរូបនិងប្រាសាទបាយ័ននាំអោយវង្សវរ្ម័នមានជម្លោះសាសនារវាងហិណ្ឌូនិងព្រះពុទ្ធ បង្កឱកាសការបះបោរបំបែករដ្ឋសៀមនៅសុខោទ័យ មានសង្រ្គាមផ្ទុះឡើងនិងការយល់ព្រមខ្វេះប្រម៉ាត់ខ្មែរអោយស្ដេចម៉ុងហ្គោលបណ្ដាលអោយរាស្រ្តក្ដៅក្រហាយ បាក់ស្មារតីរឿងប្រម៉ាត់ប្រម៉ង់ បង្កអសន្តិសុខដល់នគរខ្មែរ កម្វុជរដ្ឋទាំងមូល។

លើកទីបី ៣

ការអនុញ្ញាតអោយចិនសង់ព្រះពុទ្ធរូបបិទរូងនាគនៅលើភ្នំឩត្ដុង្គនាំអោយបារមីព្រះម៉ែនាគជាព្រះភូមិមហានគរងើបលែងរួច។

ជម្លោះសាសនា វិបត្តិសង្គម អន្តោប្រវេសន៍សៀម មកក្នុងរាជធានី និងភាពរាំងស្ងួតនៅអង្គរនាំអោយមានរដ្ឋប្រហារទម្លាក់រាជវង្សវរ្ម័នពីរាជ្យសម្បត្តិិ ដោយព្រះបាទត្រសក់ផ្អែម ជាមេទ័ព (រាស្ត្រសាមញ្ញ) ជាឱកាសនាំអោយមានការបង្កើតនគរអយុធ្យាថ្មីនៅទំនាបមេទឹក ដោយពួកស្ដេចត្រាញ់នៅសុវណ្ណបុរៈ (អ៊ូថងនៅសុផាន់បុរី) ខ្ចីដៃស្ដេចត្រាញ់ខ្មែរនៅល្វោដោយល្បិចរៀបការកូនប្រុសស្រីបង្កើតក្រុងថ្មីហើយស្ដេចត្រាញ់នៅសុវណ្ណបុរៈជាតិសៀមកាត់ខ្មែរមនវាយក្រុងអយុធ្យាកាន់កាប់ដោយខ្លួនឯងជានគរឯករាជ្យមួយថ្មី និងបានលើកទ័ពវាយលុកចូលក្រុងយសោធរបុរៈ(អង្គរ) ហើយកាន់កាប់ក្រុងនេះបានពីរលើកនិងបានកៀរប្រជាពលរដ្ឋរាប់សែននាក់ ទ្រព្យសម្បត្តិមហាសាល ក្បួនខ្នាតសឹកនិងគ្រប់គ្រងនគរ ទេវរូប វត្ថុស័ក្ដិសិទ្ធិ អ្នកប្រាជ្ញ កវី បណ្ឌិត្យ សិល្បករ របាំ តន្រ្តី អ្នកជំនួញ និងដុតកម្ទេចក្រុងអង្គរបំផ្លិចបំផ្លាញធារាសាស្ត្រគ្មានសល់។

ការនេះមកពីខ្មែរចាញ់ល្បិចកលគេនិងស្ដេចរាជវង្សថ្មីខ្វះក្បួនសឹកធ្វេសប្រហែសមើលងាយសត្រូវ ជាពិសេសព្រះបាទលំពង់រាជាដែលរំសាយទ័ពបន្ទាប់ពីឈ្នះសៀម តែត្រូវសៀមលើកទ័ពមកជាថ្មីខណៈដែលកេណ្ឌទ័ពមិនទាន់។ ហើយកាលឈ្នះមួយទៀត ដោយសារអាណិតអាសូរទ័ពសត្រូវដែលក្លែងធ្វើពុតជាត្រូវស្ដេចសៀមធ្វើបាប យកមកព្យាបាលរហូតដល់ពួកនេះលួចបិទឆ្នុកកាំភ្លើងធំបាញ់មិនចេញនិងបើកទ្វារក្រុងអោយទ័ពសៀមវាយសម្រុកចូលព្រះនគរធំដោយជោគជ័យ។

លើកទីបួន ៤

ស្ដេចសត្ថានៅក្រុងលង្វែកចុងក្រោយជាស្ដេចល្មោភអំណាច ខ្លាចព្រះអនុជដណ្ដើមរាជ្យកូនរបស់ខ្លួន ក៏ដាក់រាជ្យអោយបុត្រជាកូនក្មេងអាយុមិនដល់១២ឆ្នាំអោយឡើងសោយរាជ្យនាំអោយរាស្ត្រក្ដៅក្រហាយ។ មួយទៀតចាញ់ល្បិចព្រះសង្ឃសៀមក្លែងក្លាយបំផ្លិចបំផ្លាញ ព្រះភូមិ ព្រះពុទ្ធរូបត្រឡែងកែង វត្ថុស័ក្ដិសិទ្ធិការពារព្រះនគរនិងក្រុងលង្វែកដែលសាងដោយព្រះបាទច័ន្ទរាជា នាំអោយរាស្ត្រភ័យព្រួយ ក្រហល់ក្រហាយនិងបាត់ជំនឿ។

Image result for លង្វែក

កំហុសធំបំផុតគឺ រាស្ត្រនិងមន្ត្រីក្នុងក្រុងលង្វែកល្ងង់លោភលន់ចង់បានប្រាក់ឌួងដែលទ័ពសៀមក្រោមការដឹកនាំស្តេចនរេសូរ្យបោះចូលក្នុងគុម្ពឫស្សីជាកលល្បិចមុននឹងដកទ័ព ហើយរាស្ត្រក្រុងលង្វែកនាំគ្នាទៅកាប់ឆ្ការកំពែងឫស្សីដែលអង្គច័ន្ទរាជាដាំទុកជារបាំងការពារអស់។ ចុងក្រោយទ័ពសៀមក៏លើកមកជាថ្មី លាបជ័រទឹកដុតភ្លើងលើគុម្ពឫស្សីដែលកាប់រួចនាំអោយសៀមវាយបែកលង្វែកដោយជោគជ័យនិងកៀរប្រជាពលរដ្ឋរាប់សែននាក់ ទ្រព្យសម្បត្តិមហាសាល ក្បួនខ្នាតសឹកនិងគ្រប់គ្រងនគរ ទេវរូប វត្ថុស័ក្ដិសិទ្ធិ អ្នកប្រាជ្ញ កវី បណ្ឌិត្យ សិល្បករ របាំ តន្រ្តី អ្នកជំនួញ និងដុតកម្ទេចក្រុងលង្វែករាបដល់ដី។

លើកទីប្រាំ ៥ 

ស្ដេចជ័យជេដ្ឋារៀបការជាមួយបុត្រីស្ដេចយួនក្រុងវេ និងអនុញ្ញាតអោយពួកនេះខ្ចីដីកោះក្របីព្រៃនគរហាត់ទ័ពហើយមិនសងវិញហើយពួកយួនតែងតែចាក់ដោតរាជវង្សខ្មែរជំនាន់ក្រោយអោយឈ្លោះតែគ្នាធ្វើអោយយួនមានឱកាសដណ្ដើមកាន់កាប់ខេត្តនៅកម្ពុជាក្រោមម្ដងមួយៗជាបន្តបន្ទាប់និងសម្លាប់ធ្វើទារុណកម្មដាំក្បាលកំពប់តែអុងនិងជីកព្រែកវិញតេហើយលួចបើកក្បាល់ទឹកទំនប់មិនប្រាប់សម្លាប់រាស្ត្រខ្មែរក្រោមគ្មានត្រាប្រណី និងយួនរឹបអូសដីធ្លីនិងសម្លាប់ខ្មែរក្រោមយ៉ាងរង្គាលដោយដេញទៅមាត់សមុទ្រ និងដុតឯកសារអក្សរសាស្ត្រខ្មែរមិនតិចទេ។

ហើយជំនាន់បារាំង យួនប្រើល្បិចអោយខ្មែរទៅធ្វើស្រែ ពេលបារាំងចុះធ្វើប្រជាមតិ យួនបានទៅឈរមុខផ្ទះខ្មែរប្រាប់បារាំងថាយល់ព្រមកាត់ទឹកដីកម្ពុជាក្រោមអោយទៅយួន ធ្វើអោយបារាំងសម្រេចកាត់ទឹកដីនេះអោយយួនជាផ្លូវការនៅថ្ងៃទី ០៤ មិថុនាឆ្នាំ១៩៤៩ ហើយស្តេចខ្មែរក៏ធ្វើមិនអើពើទៀតអាងតែធ្លាប់ជាទឹកដីខ្លួនមិនគិតថាបារាំងនឹងកាត់អោយយួន។ សម័យយួនខាងត្បូង​ យួនបានសម្លាប់បាតុករខ្មែរកម្ពុជាក្រោម ជាពិសេសគឺព្រះសង្ឃខ្មែរក្រោមអស់ជាច្រើនពាន់នាក់និងរបបខ្មែរក្រហមសម្លាប់រង្គាលខ្មែរកម្ពុជាក្រោមចោទថាខ្លួនខ្មែរក្បាលយួននិងកម្ចាត់មេទ័ពរំដោះកន្សែងសកម្ពុជាក្រោមគ្មានសល់ធ្វើអោយចលនារំដោះកម្ពុជាក្រោមត្រូវរលាយ។

សព្វថ្ងៃខ្មែរកម្ពុជាក្រោមត្រូវយួនបិទសិទ្ធិមិនអោយរៀនចេះដឹងខ្ពស់ ផឹកតែស្រា ជក់បារី និងមិនសូវបានរៀនអក្សរខ្មែរដោយយួនបិទមិនអោយរៀន រៀនបានតែអ្នកបួសក្នុងវត្តខ្លះៗប៉ុណ្ណោះ។ យួនព្យាយាមក្លែងតាមទូរទស្សន៍ថាវាធ្វើល្អដាក់ខ្មែរក្រោមតាមពិតសុទ្ធតែក្រុមកូនចៅវាបង្រៀនអោយសម្ដែង តែខ្មែរត្រូវបានគាបសង្កត់ខាងវប្បធម៌និងសេដ្ឋកិច្ចយ៉ាងដំណំមកទល់សព្វថ្ងៃដោយភាគច្រើនធ្វើការនៅរោងចក្រដូចខ្មែរកណ្ដាលដែរ។

លើកទីប្រាំមួយ ៦

កំហុសចុងក្រោយក្នុងសតវត្សថ្មីៗនេះគឺ អ្នកដឹកនាំខ្មែរខ្សែរាជវង្សមួយរូបបានអនុញ្ញាតអោយយួនខាងជើងសម្ងំទ័ពនៅកម្ពុជាវាយយួនខាងត្បូងនាំអោយអាមេរិកទម្លាក់គ្រាប់បែកលើកម្ពុជាហើយទ័ពយួនបែរជាជួយបង្កើនទ័ពខ្មែរក្រហមនិងពុំព្រមដកចេញពីកម្ពុជា ធ្វើអោយសេនាប្រមុខលន់នល់ត្រូវបង្ខំចិត្តបង្កើតសាធារណ្ឋខ្មែរដកអំណាចស្ដេចដើម្បីប្រយុទ្ធនឹងពួកកុំមុយនីសខ្មែរក្រហមនិងយួន តែចុងក្រោយស្ដេចជាអ្នកដឹកនាំដដែលបែរជាគាំទ្រខ្មែរក្រហមតាមគោលជំហរចិនយួនធ្វើអោយសាធារណរដ្ឋខ្មែរដួលរលំជាឱកាសអោយខ្មែរក្រហម ដែលមានចិននៅពីក្រោយនិងយួនបង្កប់ប្រល័យពូជសាសន៍ខ្មែរកម្ទេចនគរខ្មែរនិងសម្លាប់ចោលអស់អ្នកចេះដឹងអ្នកប្រាជ្ញ កវី បណ្ឌិត្យ សិល្បករ របាំ តន្រ្តី អ្នកជំនួញ សិស្សនិស្សិត គ្រូ ជាដើមសឹងតែផុតពូជអស់ជាង៣លាននាក់។

របបខ្មែរក្រហមជាប្រវត្តិសាស្ត្រជាន់ដានរបស់អ្នកដឹកនាំកម្ពុជាខ្លាំងជាងការបែកក្រុងអង្គរនិងលង្វែកទៅទៀតព្រោះរាស្ត្រទាំងនគរត្រូវខ្លោចផ្សា ប្រពៃណីវប្បធម៌រលំរលាយដោយភាពល្ងង់ខ្លៅរបស់អ្នកដឹកនាំស្រមើស្រមៃនិយមដូចជា ប៉ុល ពតជាជនអសមត្ថភាពហើយមិនទទួលស្គាល់កំហុសរបស់ខ្លួនរហូតដល់ថ្ងៃស្លាប់។ ខ្មែរក្រហមនេះហើយដែលនាំអោយខ្សែរាជវង្សខ្លាំងខាងទ័ពរបស់ខ្មែរត្រូវរលាយ​ កម្លាំងទ័ពខ្មែរកម្ពុជាក្រោមក៏ត្រូវកម្ទេចនិងខឿនវប្បធម៌កេរឈ្មោះប្រទេសជាតិធ្លាក់ដល់ចំណុចសូន្យ។

ឥទ្ធិពលយួននៅមានលើកម្ពុជាមកទល់សព្វថ្ងៃដោយមកធ្វើជាជួយវាយខ្មែរក្រហមតាមពិត ជាល្បិចចង់កាន់កាប់កម្ពុជាតែដោយសង្គ្រាមត្រជាក់ចប់ទៅក៏ត្រូវចាកចេញពីកម្ពុជាតែបានបាចបន្លាយួនពេញទន្លេសាបនិងបញ្ចូលអន្តោប្រវេសន៍យួនមកបង្កបញ្ហានៅកម្ពុជាជាពិសេសនៅលើបឹងទន្លេសាប បំផ្លាញមច្ឆាជាតិដែលប្រភពសេដ្ឋកិច្ចសម្រាប់ពលរដ្ឋខ្មែរបង្កអោយរាស្ត្រខ្មែរក្ដៅក្រហាយចំណាកស្រុកទៅរកការងារនៅក្រៅប្រទេសរាប់លាននាក់និងសេដ្ឋកិច្ចមូលដ្ឋានរបស់ពលរដ្ឋមានបញ្ហាជានិច្ចដូចជា ផលដំណាំបានហើយតែតម្លៃថោកជ្រុលគ្មានទីផ្សារនាំអោយខាតបង់ជារឿយៗ។

ប្រភព៖ fb panhavuth sereysothea

បោះបង់ការងារវ័យ២៥ ធ្វើដំណើរជុំវិញពិភពលោកក្លាយជាសហគ្រិនរកចំណូល ៧៥ម៉ឺនដុល្លារ/ឆ្នាំ

លោក Matt Kepnes ធុញថប់ក្នុងការធ្វើការតែក្នុង ការិយាល័យ ក៏សម្រេចចិត្តបោះបង់ការងារប្រាក់ខែ ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ ហើយធ្វើដំណើរជុំវិញពិភពលោក រកចំណូលបាន ៧៥ម៉ឺនដុល្លារអាមេរិក។ លោកអ្នកប្រហែលជាឆ្ងល់ហើយថាតើ គាត់គ្រាន់តែធ្វើដំណើរ​សោះអាចរកចំណូលបានរាប់ម៉ឺនដុល្លារ។

លោក Matt Kepnes ធ្វើការផ្នែករដ្ឋបាលនៅមន្ទីរពេទ្យមួយនៅទីក្រុង Boston សហរដ្ឋអាមេរិក បានប្រាក់ខែ ៣៥០០០ដុល្លាក្នុងមួយឆ្នាំ។ តែយ៉ាងណាមិញ លោកធុញទ្រាន់នឹងការងារក្នុង office ហើយក៏ចង់ផ្លាស់ប្ដូរបទពិសោធន៍ការងារ។

លោកបានធ្វើដំណើរកម្សាន្ត ទៅលេងប្រទេសថៃ ហើយបានជួបជាមួយក្រុមអ្នកធ្វើដំណើរកម្សាន្តពេញម៉ោង ហើយលោកពិតជាពេញចិត្ត នឹងជីវិតនៃការធ្វើដំណើរកម្សាន្តនេះណាស់ ព្រោះលោកបានស្វែងយល់ពីជីវិតរបស់ប្រជាជននៃប្រទេសនិមួយៗ បានជួបនឹង មនុស្សល្អៗ និងបានធ្វើរឿងអស្ចារ្យជាច្រើនទៀតផង។

ពេលលោកត្រលប់មកវិញ លោកក៏បានសរសេរលិខិតសុំឈប់ពីការងារ​ ដោយលោកបានប្រាប់ចាហ្វាយលោកថា លោកចង់ផ្លាស់ប្ដូរបទពិសោធន៍ការងារ។ លោកបានយកលុយ ២ម៉ឺនដុល្លារដែលលោកបានពីការធ្វើការ ដើម្បីយកទៅផ្គត់ផ្គង់ការធ្វើដំណើរកមន្សាន្ត ហើយដាក់គោលដៅដំណើរកម្សាន្តជុំវិញពិភពលោក រយៈពេល ១៨ខែ បើទោះបីជាមានការហាមឃាតពីឪពុកម្ដាយលោកក៏ដោយ។​ លោកបានធ្វើដំណើរទៅជុំវិញសហរដ្ឋអាមេរិក អាស៊ី អូស្រ្តាលី អឺរ៉ុបជាដើម។

ពេលបញ្ចប់ការបេសកម្មដំណើរកម្សាន្ត ហើយត្រលប់មកផ្ទះវិញ តែលោកមិនចង់ត្រលប់ទៅធ្វើការអង្គុយតែក្នុងoffice នោះទេ។ ដូច្នេះ លោកក៏បានបង្កើត blog ផ្ទាល់ខ្លួនមួយ ដែលមានឈ្មោះថា “Nomadic Matt “។ តាមរយៈការបង្កើតជា blog ផ្ទាល់ខ្លួននេះ លោកបានធ្វើការចែករំលែកមេរៀនជាច្រើន ទាក់ទងនឹងការធ្វើដំណើរកម្សាន្ត ដោយលោកបានសរសេរពីទិចនិចក្នុងការធ្វើដំណើរកម្សាន្តដោយចំណាយលុយអស់តិចតួច ឬក៏មិនអស់លុយសោះ។

ដោយលោកបានចែករំលែកមេរៀនល្អៗអំពីការធ្វើដំណើរកម្សាន្ត ដូច្នេះហើយមានមនុស្សជាច្រើនបានចូលអានព័ត៌មានក្នុង blog របស់លោក។ មកទាល់ឆ្នាំ ២០១០ Blog របស់លោកបានចំណូលបាន ពី ៥ម៉ឺនទៅ ៦ម៉ឹនដុល្លារ ពីE-book ដែលលោកបានសរសេរ ក្នុង blog។ មិនតែប៉ុណ្ណោះលោកក៏បានសរសេរ សៀវភៅមួយក្បាល​ទាក់ទងនឹងការធ្វើដំណើរកម្សាន្ត ដែលមានឈ្មោះថា” How to Travel the World on $50 a Day” ដែលជាសៀវភៅធ្វើដំណើរមួយលក់ដាច់បំផុត។

ត្រឹម ឆ្នាំ ២០១៣ blog របស់លោក អាចរកចំណូលបាន ៦ខ្ទង់ ហើយ blog របស់លោក មានអ្នកចូលអានរហូតដល់ទៅ ១.៥លាននាក់ក្នុងមួយខែ ដែលធ្វើឲ្យលោកអាចរកចំណូលបាន ៧៥០០០០ដុល្លារក្នុងមួយឆ្នាំ៕

អត្ថបទដោយ៖ ហុង

តំបន់​កាន់កាប់​ចុងក្រោយ​ទាំង​១៤ របស់​ខ្មែរ​ក្រហម នៅ​អន្លង់វែង

អន្លង់វែង​ជា​ស្រុក​​ដាច់​ស្រយាល​មួយ​របស់​កម្ពុជា​ នៅ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​-ថៃ។ ស្រុក​នេះ ជា​តំបន់​កាន់កាប់​ចុងក្រោយ​របស់​មេដឹកនាំ​ខ្មែរ​ក្រហម​ដូចជា ប៉ុល ពត, ខៀវ សំផន, តាម៉ុក, ស៊ុន​ សេន។

​​សមរភូមិ​ក្ដៅ​ចុង​ក្រោយ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​មួយ​នេះ​ បច្ចុប្បន្ន​បាន​ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ ដ៏​ទាក់ទាញ។ ខាង​ក្រោម​នេះ​ ជា​តំបន់​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ទាំង​១៤​ របស់​ខ្មែរ​ក្រហម នៅ​ស្រុក​អន្លង់វែង៖

១. កន្លែង​បូជា​សព ប៉ុល ពត

ទីតាំង​បូជា​សព​ ប៉ុល​ ពត​ ​ស្ថិត​នៅ​លើ​ភ្នំ​ដង​រែក មាន​ផ្ទៃ​ដី​សរុប​ ១២០៧ ហិចតា មាន​ចម្ងាយ ​១៣​ គីឡូម៉ែត្រ​ ពី​រង្វង់​មូល​ស្រុក​អន្លង់វែង​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​៦៧ ជាប់​ច្រក​ព្រំដែន​កម្ពុជា-ថៃ​ ជាំសាងុំា។

​​២. កន្លែង​កាត់ទោស​ ប៉ុល ពត

ទីតាំង​កាត់​ទោស​ ប៉ុល ពត​ មាន​ចម្ងាយ​​១៤​ គីឡូម៉ែត្រ​ ពី​ទី​រួម​ស្រុក​ ស្ថិត​ក្នុង​ភូមិ​ជើង​ភ្នំ​ ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​ អន្លង់វែង មាន​ផ្ទៃ​ដី​០,៤៤៨​ហិចតា​។ ទីតាំង​នេះ​ជា​អតីត​រោង​ដែល​ តាម៉ុក សាង​សង់​សម្រាប់​ចត​ឡាន មុន​នឹង​ដឹក​សម្ភារៈ​ចេញ​ចូល​ឆ្លង​កាត់​ប្រទេស​ថៃ​ និង​ជា​កន្លែង​សម្រាក​បណ្ដោះ​អាសន្ន​សម្រាប់​អ្នក​ធ្វើ​ដំណើរ។ ​

៣. ផ្ទះ​តាម៉ុក (លើ​ខ្នង​ភ្នំដងរែក)

​ផ្ទះ​នេះ​ត្រូវ​បាន​សាងសង់​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​១៩៩៥ លើ​ផ្ទៃ​ដី​ទំហំ​ ៣,០២៥ ហិចតា ចម្ងាយ​​១៦,៥ គីឡូម៉ែត្រ​ពី​រង្វង់​មូល​ទី​រួម​ស្រុក​។ ផ្ទះ​នេះ​ជា​ទី​តាំង​ដែល​តាម៉ុក ស្នាក់​នៅ​ជា​ប្រចាំ និង​ជា​ទី​កន្លែង​ ជួប​ជុំ​ជាមួយ​មេ​ដឹក​នាំ​កំពូល​ៗ​របស់​ខ្មែរ​ក្រហម​។ ក្រោយ​ភ្លើង​ឆេះ​ ផ្ទះ​នេះ​បាន​ក្លាយ​ជា​ការិយាល័យ​របស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែង​ រហូត​ដល់​សព្វ​ថ្ងៃ​។​​​​​ ​

​៤. កន្លែង​កែ​ច្នៃ​គ្រាប់​កាំភ្លើង​លើ​ភ្នំ​២០០​

ទីតាំង​កែ​ច្នៃ​គ្រាប់​កាំភ្លើង​ភ្នំ​២០០​ មាន​​​ចម្ងាយ​១៤,៩ គីឡូម៉ែត្រ​ ពី​រង្វង់​មូល​ស្រុក​អន្លង់វែង ស្ថិត​នៅ​ក្នុង​​ភូមិ​ជើង​ភ្នំ ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ​​។ ​

៥. ផ្ទះ​ប៉ុល ពត និង​ខៀវ សំផន

ផ្ទះ​ប៉ុល ពត​ ​និង​ខៀវ សំផន គឺជា​ផ្ទះ​ដែល តាម៉ុក ជា​អ្នកបញ្ជា​ឲ្យ​សាង​សង​សម្រាប់​ ប៉ុល ពត ក្រោយ​ផ្លាស់​មក​ពី​តំបន់​ប៉ៃលិន​។ ទីតាំង​សាង​សង់​ផ្ទះ​នេះ​ ត្រូវ​បាន​ហៅ​ថា “ក្បាល​ទន្សោង” ទីនេះ​ជា​ទីបញ្ជាការ​ធំ​របស់​​មេ​ដឹក​នាំ​កំពូល​ទាំង​នេះ​។ ផ្ទះ​នេះ​មាន​ចម្ងាយ​២៤​គីឡូម៉ែត្រ​ពី​រង្វង់​មូល​ទី​រួម​ស្រុក​។

៦.ឃ្លាំង​ដាក់​សម្ភារៈ​ជើង​ភ្នំ​

ឃ្លាំង​នេះ​មាន​ចម្ងាយ​១១,៩​ ​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​នៅ​តាម​បណ្ដោយ​ផ្លូវ​​ជាតិ​លេខ​៦៧​ ផ្លូវ​ទៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ជើង​ភ្នំ ស្ថិត​ក្នុង​ភូមិជើង​ភ្នំ​។ ឃ្លាំង​នេះ​កសាង​សម្រាប់​ដាក់គ្រឿង​យុទ្ធភណ្ឌ​សង្គ្រាម​ ​ខោអាវ មួក​ មុង​ អង្រឹង​ និង​ស៊ីទែន​ប្រេង​។

៧.កន្លែង​បូជា​សព​ សុន សេន​

ទីតាំង​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំងប្រីយ៍​ ចម្ងាយ​៨,៩ គីឡូម៉ែត្រ ពី​ទី​រួម​ស្រុក​អន្លង់វែង​។ ទីតាំង​បូជា​នេះ​មិនមែន​មិន​ត្រឹម​ជា​កន្លែង​បូជា​អគ្គ​មេបញ្ជាការ សុន សេន តែ​ម្នាក់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​កន្លែង​បូជា​សាក​សព​សមាជិក​ក្រុម​គ្រួសារ​របស់​ សុន សេន​ ១០​នាក់​ផ្សេង​ទៀត​ផង​ដែរ។

៨.ស្រែ​គំរូ​

តាម៉ុក​ បាន​បង្កើត​ស្រែ​គំរូ​នេះ​សម្រាប់​លាក់​ខ្លួន​របស់​ ប៉ុល ពត និង​ក្រុម​មេ​ដឹក​នាំ​មួយ​ចំនួន​ទៀត​សម្រាប់​រយៈ​ពេល​ខ្លី​។ ទី​តាំង​នេះ​មាន​តែ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ទេ​ដែល​ស្គាល់​ទី​នេះ​។ ទី​តាំង​នេះ​មាន​ចម្ងាយ​ ជាង​១៣​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​។

៩.​ទី​តាំង​ការដ្ឋាន​ដឹក​ជញ្ជូន​តាម៉ុក​(​ឃ្លាំង​កណ្ដាល​)

មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ឃ្លាំង​កណ្ដាល ឃុំ​ត្រពាំងប្រីយ មាន​ចម្ងាយ​ ៤,១ គីឡូម៉ែត្រ​ពី​រង្វង់​មូល​ទីរួម​ស្រុក​។ ឃ្លាំង​នេះ​សាង​សង់​ក្នុង​ឆ្នាំ​១៩៩២ លើ​ផ្ទៃ​ដី​ទំហំ​ ០,១២២ហិចតា ​ធ្វើ​ពី​ឈើ​ និង​រៀប​ឥដ្ឋ​ មាន​រាង​ដូច​រោង​ដាក់​ឡាន​។ ​នេះ​ជា​ឃ្លាំង​បញ្ជាការ​​ចែក​ចាយ​សម្ភារៈ កាល​ពី​សម័យ​នោះ។

១០.បឹង​អន្លង់វែង

បឹង​នេះ​ស្ថិត​នៅ​ខាង​កើត​ស្ពាន​តាម៉ុក​ មាន​ចម្ងាយ​២០០ម៉ែត្រ​ពី​រង្វង់​មូល​ស្រុក​។ ផ្ទៃ​បឹង​សរុប​មាន​ចំនួន ៤១៧ ហិចតា​។ បឹង​នេះ​​ផ្ដល់​ផល​ត្រី​សំខាន់​របស់​ខ្មែរ​ក្រហម​សម័យ​ឆ្នាំ​១៩៩០​។ បឹង​នេះ​មាន​ឈ្មោះ​២ “បឹងអូរជីក” ឬ”បឹង​អន្លង់វែង”។

១១.ផ្ទះ​តាម៉ុក​៖ សារមន្ទីរ​តាម៉ុក

ផ្ទះ​នេះ​សាង​សង់​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​ ឆ្នាំ​១៩៩៣​ លើ​ផ្ទៃ​ដី​សរុប​ ១,៦១៤ហិចតា​ដែល​មាន​ចម្ងាយ​ ២​គីឡូម៉ែត្រ​ពី​រង្វង់​មូល​ស្រុក​។

១២.​ អតីត​មន្ទីរពេទ្យ​តាម៉ុក​

មន្ទីរពេទ្យ​នេះ​សាងសង់​ឡើង​ដំណាល​ផ្ទះ​តាម៉ុក និង​សាង​សង់​ឡើង​សម្រាប់​ព្យាបាល​ជំងឺ​ប្រជាជន​ និង​យោធា​ខ្មែរ​ក្រហម​នៅ​សម័យ​នោះ​។ ក្រោយ​ឆ្នាំ​១៩៩៨ មន្ទីរពេទ្យ​នេះ​បាន​ក្លាយ​ជា​មន្ទីរ​ពេទ្យ​បង្អែក​ប្រចាំ​ស្រុក​អន្លង់វែង​ រហូត​មក​ដល់​បច្ចុប្បន្ន​។

១៣​. អតីត​សាលា​រៀន​តាម៉ុក

អតីត​សាលា​រៀន​តាម៉ុក​នេះ​មាន​ចម្ងាយ​៧០០​ម៉ែត្រ​ពី​រង្វង់​មូល​ស្រុក​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ពី​អន្លង់វែង​ទៅ​ខេត្ត​ព្រះវិហារ។ សាលា​នេះ​មាន​កម្ពស់ ៣​ជាន់​ មាន​១២ បន្ទប់​ បង្រៀន​ចាប់​ពី​ថ្នាក់​ទី​១ ដល់​ទី​៥ តែ​ប៉ុណ្ណោះ​កាល​សម័យ​នោះ​។ បច្ចុប្បន្ន​សាលា​នេះ​បាន​ក្លាយ​ជា” វិទ្យាល័យ​អន្លង់​វែង”។

១៤. ស្ពាន​តាម៉ុក​

ស្ពាន​តាម៉ុក ឬ​ស្ពាន​អូរជីក​ ត្រូវ​បាន​សាងសង់​នៅ​ថ្ងៃ​ទី​១​ មករា​ ឆ្នាំ​១៩៩៦​។ ស្ពាន​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ពី​អន្លង់​វែង ទៅ​ព្រំដែន​ថៃ​(ច្រក​ជាំ​សាងុំា)។ ស្ពាន​នេះ​ធ្វើ​ដើម្បី​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​ដឹក​ស្បៀង ​គ្រាប់​រំសេវ​ កាល​សម័យ​នោះ​។

​ក្រៅពីនេះ ​ក៏​នៅ​មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​តូច​ៗ​មួយ​ចំនួន​ផ្សេង​ទៀត​របស់​ខ្មែរ​ក្រហម​ផង​ដែរ​។ ​​អន្លង់​វែង​មាន​ប្រជាជន​ដែល​រស់​នៅ​សរុប​​ប្រមាណ​ជាង​៥ម៉ឺន​នាក់ ក្នុង​នោះ​​​ភាគ​ច្រើន​ជា​អតីត​កងទ័ព​ និង​ជា​កម្មាភិបាល​ខ្មែរ​ក្រហម​៕

  • រូប​ថត៖​ លោក អ៊ូច មករា / មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា
  • ឯកសារ​យោង៖ សៀវភៅ​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់វែង​ របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

 

អត្ថបទ៖ លន ហ្សាឌីណា

ធ្លាប់ដាច់យ៉ៃ ចំណាយ២០០$ បើកហាងលក់ទំនិញអនឡាញ រកចំណូល១លាន$ ប្រើពេល៩២ថ្ងៃ

លោក Trevor Chapman កាលពី ១៣ឆ្នាំមុន ធ្លាប់ជា សិស្សដាច់យ៉ៃ តែពេល នេះលោកបានក្លាយជា សហគ្រិន​ រកស៊ីអនឡាញ ជោគជ័យមួយរូប ដែលចំណាយដើមទុនត្រឹមតែ ២០០ដុល្លារ ហើយអាចរកចំណូល បាន ១លានដុល្លារ ត្រឹមតែរយៈពេល ៣ខែប៉ុណ្ណោះ។

លោក Trevor Chapman​ បានចំណាយត្រឹមតែ ២០០ដុល្លារ ក្នុងការ បើកហាងអនឡាញរបស់លោកដែលមានឈ្មោះថា” LDSman.com  ហើយផលិតផលដែលលោក ដាក់លក់លើផ្សារអនឡាញគឺមានប្រភពមកពី ប្រទេសចិន ដូចជា ខោសម្រាប់អ្នកប្រណាំងម៉ូតូ ថ្នាំដុសធ្មេញផលិតពីធ្យូងថ្ម ឧករណ៍ Fidget spinner កៅអីខ្យល់ និងផលិតផលជាច្រើនទៀត។

ដំបូងឡើយ លោកធ្វើអាជីវកម្មខាងប្រព័ន្ធពន្លឺព្រះអាទិត្យ តែគ្មានការរីកចំរើនទាល់តែសោះ។ ដូច្នេះលោកក៏ គិតដល់ផ្លូវរកលុយ ដែលជាប្រាក់ចំណូលអកម្ម តាមរយៈ ការធ្វើអាជីវកម្មអនឡាញ ព្រោះវាជាអាជីវកម្មធំងាយរកចំណូលបានច្រើន។

បន្ទាប់មក លោកក៏លាឈប់ពីការងារ ខាងប្រព័ន្ធពន្លឺព្រះអាទិត្យ ហើយក៏ងាកមកចាប់អាជីវកម្មអនឡាញ ដោយលោកចំណាយ ២.៩៩ដុល្លារក្នុងការទិញ Domain ក្នុងមួយឆ្នាំ បើកគណនី Shopify តមរយៈ trial តម្លៃ ១៤ដុល្លារ តែអ្វីដែលលោកចំណាយច្រើនបំផុតគឺ ការផ្សព្វផ្សាយលើ Facebook ដើម្បីធ្វើឲ្យហាងអនឡាញរបស់លោកមានគេស្គាល់ច្រើនលើអនឡាញ ដោយលោកត្រូវចំណាយ ១០០ ដុល្លារ ក្នុងការផ្សព្វផ្សាយ លើ Facebook។

ផលិតផលផល ដែលលោកបានដាក់លក់លើហាងអនឡាញគឺ លោកទិញពី ក្រុមហ៊ុន Alibaba និង Aliexpress ដោយទិញក្នុងតម្លៃ ប្រមាណជា ៤.៩៩ដុល្លារ ហើយអាចដាក់លក់លើហាងអនឡាញរបស់លោក ក្នុងតម្លៃ ៥៩.៩៩ដុល្លារ​។

លោកបាន ប្រើវិធីសាស្រ្ត Dropshipping Business” ដែលជាវិធីសាស្រ្តលក់រាយមួយ ដោយលោកអ្នកមិនចាំបាច់ស្ដុកទុកទំនិញដោយខ្លួនឯងផ្ទាល់នោះទេ។ តាមរយៈវិធីនេះ លោកអ្នក ត្រូវចាប់ដៃសហការជាមួយ អ្នកផ្គត់ផ្គង់លក់ដុំ ដែលជាអ្នកស្ដុកទុកផលិតផលរបស់អ្នក។ ពេលមានអ្នកបញ្ជារទិញផលិតផល លោកអ្នកគ្រាន់តែផ្ទេរទិន្នន័យទៅឲ្យអ្នកផ្គត់ផ្គង់ ហើយអ្នកផ្គត់ផ្គង់ក៏ដឹកជញ្ជូនផលិតផលទាំងនោះទៅអតិថិជនផ្ទាល់។

បន្ទាប់ពី ពីហាងអនឡាញរបស់លោកដំណើរការជាផ្លូវការតែត្រឹមតែ២សប្ដាហ៍ លោកអាចរកចំណូលបាន ចំនួន ១ម៉ឺនដុល្លារ។ រយៈពេល ៩២ ថ្ងៃបន្ទាប់ពីលោកបាន បើកដំណើរការហាងអនឡាញ លោកអាចរកចំណូល បាន ១លានដុល្លារ ពីអាជីវកម្មលក់ផលិតអនឡាញ ហើយបើទោះជាមានក្រុមហ៊ុនធំៗ សុំទិញ តម្លៃ ជាង ៣លានដុល្លារ ដើម្បីឲ្យអាជីវកម្មរបស់លោក ស្ថិតក្នុងដំបូងរបស់គេ ក៏លោកមិនព្រមលក់ដែរ ព្រោះលោកចង់បន្តអាជីវកម្មស្ថិតក្នុងឯករាជភាព៕

អត្ថបទដោយ៖ ហុង

ប្រវត្តិសាស្ត្រ​ខ្មែរ៖ ការ​ឈ្លាន​ពាន​របស់កងព័ព​សៀម​ មក​លើ​ប្រទេស​កម្ពុជាយើង

 នៅ​ចុង​សតវត្ស​ទី​១៤ ប្រទេស​សៀម បាន​ដណ្ដើម​កាន់​កាប់​ក្រុង​អង្គរ មួយ​លើក​ជា​ពីរ​លើក។ ប្រការ​ដែល​ធ្វើ​អោយ​ខ្មែរ​ចាញ់​ដៃ​សៀម ដូច្នេះ មួយ​ផ្នែក​មក​ពី​ល្បិច​ស្ម័គ្រ​ស្លាប់​របស់​ពួក​សៀម ដែល​ធ្វើ​យ៉ាង​ណា​អោយ​តែ​វាយ​ដណ្ដើម​យក​កម្ពុជា បាន និង​មួយ​ផ្នែក​ទៀត​មក​ពី​ខ្មែរ​ឆាប់​ជឿ​ទុក​ចិត្ត​ល្បិច​បោកប្រាស់​របស់​ខ្មាំង​សត្រូវ​ផង។ នៅពេលនេះដែរ គេហទំព័រយើងខ្ញុំ សូម​លើកមក​នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ទាំង​នេះ​ដូច​ត​ទៅ៖

ព្រះបាទ​សុរិយោវង្ស (ឆ្នាំ​១៣៥៧-ឆ្នាំ​១៣៦៦ ឬ​ឆ្នាំ​១៣៦៣)

ក្នុង​ពេល​ដែល​មហា​នគរ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សៀម លើក​ទី​១​នេះ សៀម បាន​កាន់​កាប់ និង​គ្រប់គ្រង​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង ៤​ឆ្នាំ គឺ​ពី​ឆ្នាំ​១៣៥៣ ដល់​ឆ្នាំ​១៣៥៧។ ឯកសារ​ខ្លះ​ថា​រយៈពេល ៦​ឆ្នាំ ហើយ​ពេល​នោះ ព្រះ​រាមា​ធិបតី​ស្ដេច​សៀម បាន​ដាក់​បុត្រា​ខ្លួន​បី​នាក់​អោយ​សោយរាជ្យ​បន្តបន្ទាប់​គ្នា​នៅ​ក្រុង​អង្គរ គឺ​ចៅ​បាសាត ដែល​សោយរាជ្យ​បាន​ប្រមាណ​ជាង​មួយ​ឆ្នាំ ហើយ​ឈឺ​សុគត​ទៅ។ ចៅ​បាអាត សោយរាជ្យ​បាន​ប្រមាណ​ជាង​មួយ​ឆ្នាំ​ដែរ ហើយ​ឈឺ​សុគត​ទៅ​ទៀត។ ហើយ​បុត្រា​ទី​៣ គឺ​ចៅ​កំបង់ពិសី ដែល​សោយរាជ្យ​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក៏​សុគត​ក្នុង​សង្គ្រាម​ជាមួយ​ខ្មែរ ដែល​ក្រោក​រំដោះ​ជាតិ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​សុរិយោវង្ស។

ព្រះបាទ​សុរិយោវង្ស ជា​ព្រះអនុជ​របស់​ព្រះបាទ​លំពង្សរាជា ដែល​ទ្រង់​ចេញ​ទៅ​កេណ្ឌ​ទ័ព​មក​ជួយ​ក្រុង​អង្គរ ក្នុង​ពេល​ដែល​សៀម ឡោមព័ទ្ធ​រាជធានី​អង្គរ​នោះ។ លុះ​វាយ​ចាញ់​សៀម ហើយ ព្រះអង្គ​ទ្រង់​បាន​ភៀស​ព្រះ​កាយ​ទៅ​ស្នាក់នៅ​ប្រទេស​ឡាវ “ឡាន​សាង”។

ពេល​ដែល​ដឹង​ថា ក្រុង​អង្គរ បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សៀម ហើយ ព្រះចៅ​លាវ​ចំប៉ាសាក់ បាន​ជួយ​ទទួល​ទំនុក​បម្រុង រួច​ថ្វាយ​ពល​លាវ​ចំនួន ១.៥០០​នាក់ និង​គ្រឿង​សាស្ត្រាវុធ​ជាច្រើន ថ្វាយ​ព្រះអង្គ​សុរិយោវង្ស រួច​ព្រះអង្គ​បាន​នាំ​ទ័ព​នោះ​វាយ​សង្កត់​ខេត្ត​ខ្លះ ដែល​ចុះ​ចូល​ជាមួយ​សៀម រួច​ទ្រង់​មក​បោះ​ទីតាំង​កេណ្ឌ និង​ហាត់​ហ្វឹកហ្វឺន​ទ័ព​នៅ​ទួល​បាសាន ស្រុក​ស្រីសន្ធរ។ លុះ​ប្រជុំ​ទ័ព​បាន​គ្រប់គ្រាន់​ហើយ ព្រះអង្គ​ក៏​ទ្រង់​លើក​ទ័ព​តាម​ផ្លូវ​គោក​ផង តាម​ផ្លូវ​ទឹក​ផង ចូល​វាយ​រំដោះ​ក្រុង​អង្គរ បាន​មក​វិញ​ក្នុង​ឆ្នាំ​១៣៥៧ នៃ​គ.ស ហើយ​ស្ដេច​សៀម កំបង់ពិសី ដែល​សោយរាជ្យ​នៅ​អង្គរ នោះ ក៏​សុគត​ក្នុង​សង្គ្រាម​នោះ​ទៅ។

ក្រោយ​ពី​បាន​ទទួល​ជោគជ័យ​ជា​ស្ថាពរ​ហើយ ហើយ​ទទួល​បាន​ព្រះបញ្ចកកុធភណ្ឌ ឬ​រាជកកុធភណ្ឌ គឺ​គ្រឿង​សម្រាប់​រាជ្យ​ដែល​មាន ១ ព្រះមកុដ​រាជ ២ ព្រះវាលវិជនី គឺ​ផ្លិត​ដែល​ធ្វើ​ពី​រោម​សត្វ ៣ ព្រះ​ខ័ន​ជ័យ ៤ ព្រះ​ស្វេត​ឆ័ត្រ និង ៥ ព្រះសុវណ្ណបាតុការ គឺ​ស្បែក​ជើង​មាស ដែល​ពួក​មេ​ទ័ព និង​បាគូ​ព្រាហ្មណ៍​បុរោហិត រំដោះ​យក​ទៅ​លាក់​ទុក​ពេល​ដែល​សៀម វាយ​បែក​ក្រុង​អង្គរ នោះ ព្រះអង្គ​សុរិយោវង្ស ក៏​ទ្រង់​ទទួល​រាជាភិសេក​ជា​ស្ដេច​ផែនដី ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះ ស្រីសុរិយោវង្ស។

ក្នុង​រាជ្យ​របស់​ព្រះអង្គ ខ្មែរ​បាន​វាយ​កម្ចាត់​ដេញ​សៀម អោយ​ចេញ​ផុត​ពី​ខេត្ត​នគររាជ​សីមា និង​ខេត្ត​បស្ចិមបុរី។ ហើយ​នៅ​ភាគ​ខាង​កើត​វិញ ព្រះអង្គ​បាន​រៀបចំ​អោយ​មាន​ប្រក្រតី​ភាព​ឡើង​វិញ រវាង​ព្រំប្រទល់​ដែន​ខ្មែរ និង​នគរ​ចំប៉ា។

ព្រះបាទ​សុរិយោវង្ស ទ្រង់​សោយរាជ្យ​នៅ​រាជធានី​អង្គរ រហូត​ដល់​ឆ្នាំ​១៣៦៣ ហើយ​ទ្រង់​សោយ​ទិវង្គត​នៅ​ទីនោះ​ដោយ​រោគាពាធ។ ឯកសារ​ខ្លះ​ថា ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៣៦៦ នៃ​គ.ស គឺ​មាន​រយៈពេល​ខុស​គ្នា​បី​ឆ្នាំ​ទៅ​វិញ។

ព្រះបាទ​បរមរាមា (ឆ្នាំ​១៣៦៦-ឆ្នាំ​១៣៧៣)

ក្រោយ​ពី​ពេល​ដែល​ព្រះបាទ​សុរិយោវង្ស ជា​ព្រះមហាក្សត្រ​ដែល​បាន​រំដោះ​ប្រទេស​អោយ​រួច​ផុត​ពី​ការ​ជិះ​ជាន់​របស់​សៀម ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះរាជវង្សានុវង្ស​សេនាបតី​មន្ត្រី​ទាំង​ពួង បាន​ជ្រើស​រើស​ក្មួយ​របស់​ព្រះអង្គ ព្រះនាម​បរមរាមា ដែល​ជា​ព្រះរាជបុត្រ​របស់​ព្រះលំពង្សរាជា អោយ​ឡើង​គ្រង​រាជ្យ​ស្នង​ព្រះអង្គ​នៅ​ឆ្នាំ​១៣៦៦។ ឯកសារ​ខ្លះ​ថា​ឆ្នាំ​១៣៦៩ នៃ​គ.ស។

នៅ​ក្នុង​រាជ្យ​ព្រះអង្គ ព្រះបាទ​បរមរាមា បាន​ចង​ស្ពាន​មាន​មេត្រី​ជាមួយ​ព្រះចៅ​ហុងវូ នៃ​រាជ្យ​វង្ស​មីង នៃ​ប្រទេស​ចិន។ ហើយ​ចំណែក​ប្រទេស​សៀម វិញ ក៏​ពុំ​បាន​មក​ឈ្លាន​ពាន​ខ្មែរ​ទៀត​ទេ ព្រោះ​រវល់​ជាប់​ដៃ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្សត្រ​បុរី​ជាច្រើន នៅ​ភាគ​ខាង​ជើង​នៃ​រាជធានី​ស្រីព្ឋយុធ្យា។

ព្រះបរមរាមា ទ្រង់​បាន​សោយរាជ្យ​គ្រប់គ្រង​ប្រទេស​ដោយ​សុខ​សន្តិភាព​រហូត​ដល់​ឆ្នាំ​១៣៧៣ ក៏​ទ្រង់​ប្រឈួន​ជា​ទម្ងន់ ហើយ​សុគត​ទៅ។

ព្រះបាទ​ធម្មាសោករាជ (ឆ្នាំ​១៣៧៣-ឆ្នាំ​១៣៨៣ ឬ​ឆ្នាំ​១៣៩៣) និង​ការ​បែក​អង្គរ​លើក​ទី​២

ក្រោយ​ពី​ពេល​ដែល​ព្រះបរមរាមា ទ្រង់​សោយ​ទិវង្គត​ទៅ ប្អូន​ជីដូន​មួយ​របស់​ព្រះអង្គ ដែល​ជា​ព្រះរាជបុត្រ​ព្រះ​មហាឧបរាជ​សុរិយោទ័យ ដែល​បាន​សុគត​ក្នុង​បន្ទាយ​មហា​នគរ​ក្នុង​គ្រា​ធ្វើ​សង្គ្រាម​ជាមួយ​សៀម ពី​មុន​នោះ បាន​ឡើង​សោយរាជ្យ​ស្នង ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្តេច​ព្រះ រាជឱង្ការ ព្រះធម្មាសោការាជរាជា។

នៅ​ក្នុង​រាជ​របស់​ព្រះអង្គ ស្ដេច​សៀម ដែល​ឯកសារ​ខ្លះ​ថា​ឈ្មោះ​រាមាសូរ ខ្លះ​ថា​បរមរាជា ជា​ចៅ​ព្រះរាមាសូរ បាន​លើក​ទ័ព​មក​ឈ្លាន​ពាន​ប្រទេស​ខ្មែរ​ជា​ថ្មី។ ក្នុង​ការ​វាយ​លុក​លើក​នេះ ទ័ព​សៀម បាន​មក​ព័ទ្ធ​ក្រុង​អង្គរ អស់​រយៈពេល ៧​ខែ តែ​វាយ​យក​ក្រុង​អង្គរ ពុំ​បាន។ ស្ដេច​សៀម ក៏​ប្រើ​ល្បិច​ធ្វើ​ជា​ដាក់​ទោស​វាយ​ដំ និង​លាក់​ថ្ងាស​ខ្វែង​ជើង​ក្អែក ដល់​ទាហាន​ស្ម័គ្រ​ស្លាប់​របស់​សៀម ៦​នាក់ រួច​ធ្វើ​ល្បិច​ជំរុញ​អោយ​មក​សុំ​ចុះ​ចូល​នឹង​ខ្មែរ។ ដោយ​បាន​ឮ​ដំណឹង​មិន​ពិត​ផ្សេងៗ​ផង និង​ដោយ​បាន​ឃើញ​ទាហាន​សៀម ពីរ​នាក់ ក្នុង​ចំណោម​ទាំង ៦​នាក់​នោះ ស្លាប់​នៅ​ចំពោះ​មុខ​ផង ខ្មែរ​ក៏​ជឿ​ស៊ប់ ហើយ​ព្រម​ទទួល​យក​អាសា​ទាហាន​ទាំង​នោះ ជួយ​ទំនុក​បម្រុង​ព្យាបាល​អោយ​ជា ហើយ​អនុញ្ញាត​អោយ​រស់ និង​ធ្វើ​ការ​នៅ​ក្នុង​រាជធានី​អង្គរ។

ទីបំផុត ពេល​បាន​ឱកាស​ល្អ​ហើយ គឺ​ឃើញ​ខ្មែរ​ជឿ​ស៊ប់ ទុក​ចិត្ត​ខ្លួន​គ្មាន​សង្ស័យ​អ្វី​ហើយ ពួក​សៀម ដែល​សុំ​ចុះ​ចូល​ទាំ ៤​នាក់ ក៏​នាំ​គ្នា​លប​យក​ដែកគោល​ទៅ​ស្លង់​កាំភ្លើង​ធំ​ទាំងអស់ ដែល​ដាក់​លើ​កំផែង​ជុំវិញ​ក្រុង​អង្គរ បាន​ទាំងអស់ រួច​ក៏​សរសេរ​សំបុត្រ​ដាក់​នឹង​ព្រួញ បាញ់​ទៅ​អោយ​គ្នា​គេ​ជា​សញ្ញា (នេះ​បើ​តាម​ឯកសារ​មហា​បុរស​ខ្មែរ)។ ស្ដេច​សៀម ដែល​ជា​មេ​ទ័ព​ធំ ឃើញ​បាន​ឱកាស​ល្អ​ហើយ ក៏​លើក​ទ័ព​វាយ​សន្ធាប់​ចូល​ក្រុង​អង្គរ តាម​គ្រប់​ទិស។ ឯ​ទាហាន​សៀម បង្កប់​លប​លួច​ដុត​ឃ្លាំង​អាវុធ​ក្នុង​ក្រុង​អង្គរ ហើយ​នៅ​ពេល​ប្រយុទ្ធ​ខ្លាំង ពួក​នេះ​លប​ទៅ​បើក​ទ្វារ​ទិស​ខាង​លិច​អោយ​របើក​ឡើង។ ពិត​មែន​តែ​ទ័ព​ខ្មែរ​អាច​សម្លាប់​ខ្មាំង​បង្កប់​ទាំង ៤​នាក់​បាន​មែន ប៉ុន្តែ​ទីបំផុត ក្រុង​អង្គរ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សៀម សាជាថ្មី​នៅ​ឆ្នាំ​១៣៩៣។ ខ្លះ​ថា​នៅ​ឆ្នាំ​១៣៨០។ ចំណែក​ឯ​ព្រះបាទ​ធម្មាសោការាជ ក៏​ទ្រង់​សុគត​ក្នុង​សង្គ្រាម​នោះ​ទៅ។

ក្រោយ​ពី​បាន​ទទួល​ជ័យ​ជម្នះ​ហើយ ស្ដេច​សៀម បាន​អភិសេក​ពញាព្រែក ជា​បុត្រ​របស់​ព្រះអង្គ​អោយ​ឡើង​សោយរាជ្យ​ក្នុង​ក្រុង​អង្គរ មាន​នាម​ថា ព្រះ​ឥន្ទរាជា ឬ​ព្រះឥន្ទ​កុមារ នៅ​ឆ្នាំ​១៣៩៤ ហើយ​សៀម ដឹក​ជញ្ជូន​ទ្រព្យ​សម្បត្តិ និង​ឯកសារ​ដ៏​មាន​តម្លៃ​ផ្សេងៗ ហើយ​កៀរ​យក​គ្រួសារ​ខ្មែរ​ប្រមាណ ៧​ម៉ឺន​នាក់ នាំ​ជា​ឈ្លើយ​របស់​គេ​ផង៕

ផ្តល់សិទ្ធិដោយ : មនោេវិជ្ជា

ព្រឺក្បាល! ព្រះខ័នរាជ្យខ្មែរ​មាន​អាយុ ១០០០​ឆ្នាំ ​ល្បី​ថាសម្លាប់មុន ចាំកាត់ក្តីក្រោយ!

ព្រះខ័នរាជ្យ ឬ​ហៅថា​ព្រះខ័ន​ជ័យ ជា​ឈ្មោះ​សស្ត្រា ១ យ៉ាង​សឹង​រាប់​ជា​គ្រឿង​ក​កុ​ធ​ភណ្ឌ សម្រាប់ ព្រះរាជា​ម្ចាស់ផែនដី គឺ​ក្សត្រ​ដែល​នឹង​ទទួល​ព្រះ​រាជពិធី​រាជាភិសេក ជា​ព្រះរាជា​ម្ចាស់ផែនដី​ត្រូវមាន​គ្រឿង​សម្រាប់ រាជ្យ​ឲ្យ​គ្រប់មុខ ដែល​ហៅ​រួម​ថា បញ្ច​ក​កុ​ធ​ភណ្ឌ ឬ​រាជកកុធភណ្ឌ ឬក៏​ហៅ​ខ្លី​ថា ក​កុ​ធ​ភណ្ឌ គឺ ១. ព្រះ​មកុដ​, ២. ព្រះ​វាលវីជនី (​ផ្លិត​ធ្វើ​ដោយ​រោមសត្វ​ពណ៌​ស​), ៣. ព្រះខ័ន​, ៤.​ស្វេតច្ឆត្រ​, ៥. ព្រះ​សុវណ្ណ​បាទុកា (​ស្បែកជើង មាស​) ។ ភណ្ឌៈ​ទាំង ៥ យ៉ាងនេះ រាប់​ជា​គ្រឿង​ឥស្សរិយយស​របស់​ព្រះរាជា​ម្ចាស់ផែនដី ។

​ដោយហេតុ​ព្រះខ័ន រាប់បញ្ចូល​ក្នុង​ពួក​រាជកកុធភណ្ឌ​ដូច្នេះហើយ ទើប​មិនបាន​រាប់​ជា​គ្រឿង​ចម្បាំង ដោយ​ត្រង់ រាប់​ទៅជា​គ្រឿង​កម្រាប់​សឹក​ពិសេស ឬ​ជា​គ្រឿង​ប្រហារ​ជាន់ខ្ពស់​, កាល​នឹង​ស្ដេច​ចេញទៅ​ធ្វើ​ព្រះរាជ សង្គ្រាម ក៏​ត្រូវយក​ព្រះខ័ន​ជាប់​នឹង​ព្រះអង្គ​ទៅ​ផង​ជា​ដរាប តែ​មិនមែន​យកទៅ​ប្រើ​កាប់សម្លាប់​ផ្ដេសផ្ដាស​ដូច​អាវុធ ឯទៀត​ទេ លុះតែ​កាលណា​សត្រូវ​ដែល​អង់អាច​ចូល​មកដល់​ព្រះអង្គ ដែល​ត្រូវ​ប្រើ​អាវុធខ្លី​ប្រហារ​នោះ ទោះ​នឹង យក​ព្រះខ័ន​ប្រហារ​ឲ្យ​វិនាស​ទៅបាន រួច​សេចក្ដី​ទៅ​ថា ត្រូវតែ​សម្លាប់​ដោយ​កិត្តិយស ។

(​ក​.​ក​.​ន​) គឺ​បានន័យថា ព្រះខ័នរាជ្យ​នេះ គឺជា​គ្រឿង​រាជ​សម្រាប់​ការឡើង​សោយរាជ​មួយ​ក្នុងចំណោម​គ្រឿង​ផ្សេងៗ​ទាំង ៥ ដូច​រៀបរាប់​ខាងលើ​។ មិនតែប៉ុណ្ណោះ​ព្រះខ័នរាជ្យ​នេះ នៅក្នុង​សម័យបុរាណ គឺមាន​អំណាច និង​ឥទ្ធិពល​ខ្លាំងណាស់​។ មានន័យថា ព្រះខ័នរាជ្យ​នេះ​មានអំណាច​ស្មើ​ស្ដេច ព្រះខ័នរាជ្យ​ទៅដល់​ទីណា ទោះបី​គ្មាន​វត្តមាន​ព្រះមហាក្សត្រ​ក៏​មន្ដ្រី​នាម៉ឺន​​ប្រជារាស្ដ្រ គោរព​ព្រះខ័នរាជ្យ​នេះ​ស្មើ​ស្ដេច​ដែរ​។

ពេលខ្លះ​គេ​ហៅថា​ជា​ដាវអាជ្ញា​សឹក ខណៈពេល​ព្រះមហាក្សត្រ​ប្រគល់​សិទ្ធិ​ដាវ​នេះ​ឲ្យ​មន្ដ្រី នាម៉ឺន​ណា​ទៅ​អនុវត្ត​បទបញ្ជា​ព្រះមហាក្សត្រ គឺ អ្នកនោះ​អាច​ប្រើ​ដាវ​នេះ​សម្រេច​កិច្ច​ជូន​ព្រះមហាក្សត្រ​នៅ​ទីនោះ​ដែរ រហូតដល់​ថា អ្នកណា​រឹងទទឹង​សម្លាប់​មុន​កាត់ក្ដី​ជា​ក្រោយ​ក៏បាន​។

ព្រះខ័នរាជ្យ​សព្វថ្ងៃនេះ​គេ​តម្កល់ទុក​នៅ​ហោព្រះ​បញ្ច​ក្សេត្រ (​ហោ​ទេវរូប​) នៅក្នុង​ព្រះបរមរាជវាំង មាន​ពួក​បារគូ​ជា​ភ្នាក់ងារ​ថែរក្សា​យ៉ាង​តឹងរ៉ឹង ហើយ​នឹងមាន​កិច្ច​ធ្វើ​ពិធី​បូជា​រៀងរាល់ខែ​ផង កំណត់​ពលីការ​ក្នុង ១​ខែ ២​ដង​, តាម​ប្រក្រតី គេ​ធ្វើ​ខាង​ខ្នើត​ម្ដង​, ខាង​រនោច​ម្ដង​, តែ​ជួនកាល​ខាង​ខ្នើត​មិនបាន​ធ្វើ គេ​ទៅធ្វើ​ខាង​រនោច​ពីរដង​តែម្ដង​ក៏មាន​, ការធ្វើ​ខាង​ខ្នើត​ខាង​រនោច​នេះ មិនមាន​កំណត់​ឲ្យ​ជាការ​ទៀងទាត់​ទេ ស្រេច​តែមាន​ឱកាស​ស្រួល​កាលណា ក៏​ធ្វើ​កាលនោះ​ទៅ មានកំណត់​ទៀង​តែ​ក្នុង​១​ខែ​ត្រូវធ្វើ​ពីរដង នឹង​បន្ថយ​ឲ្យ​តិច​ទៅ​ជាង​នេះ​ពុំបាន​, ហើយ​មានកំណត់​ឈ្មោះ​ថ្ងៃ​ដែល​ត្រូវធ្វើ​បានតែ ៣​ឈ្មោះ គឺ ថ្ងៃ​អង្គារ ១, ថ្ងៃ​ព្រហស្បតិ៍ ១, ថ្ងៃ​សៅរ៍ ១។

តែ​ក្នុង​មួយខែៗ គប្បី​ធ្វើ​ឲ្យ​ត្រូវ​ក្នុង​ព្រហស្បតិ៍​ម្ដងៗ ជា​ដរាប​ដល់​គ្រប់​ទាំង ១២​ខែ​, ឯ​ថ្ងៃ​អង្គារ និង​ថ្ងៃ​សៅរ៍ គេ​ធ្វើ​ឆ្លាស់គ្នា ឧបមា​ដូច​យ៉ាង​ផ្ដើម​ធ្វើឡើង​ក្នុង​ខែ​មិគសិរ​ជាដំបូង ក្នុង​ខែ​ដំបូង​នោះ បើ​វារៈ​ដំបូង​ធ្វើ​ក្នុង​ថ្ងៃ​អង្គារ​ក្ដី ឬ​ក្នុង​ថ្ងៃ​សៅរ៍​ក្ដី នោះ​វារៈ​ទី​២ ត្រូវធ្វើ​នៅក្នុង​ថ្ងៃ​ព្រហស្បតិ៍ ឬ​វារៈ​ដំបូង​ធ្វើ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ វារៈ​ទី​២ នឹងធ្វើ​ក្នុង​ថ្ងៃ​អង្គារ ឬ​ថ្ងៃ​សៅរ៍​ឯណា​នីមួយ​ក៏បាន ។

ក្នុង​ខែ​ទី​២ បើ​ក្នុង​ខែ​ដំបូង​ធ្វើ​ក្នុង​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ព្រហស្បតិ៍​ហើយ ត្រូវធ្វើ​ក្នុង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​ព្រហស្បតិ៍ គេ​ឆ្លាស់គ្នា​ដូច្នេះ​រៀង​គ្រប់ៗ​ខែ រហូត​រយ​ឆ្នាំ ពាន់​ឆ្នាំទៅ ។​ ​ឯ​គ្រឿង​ពលីការ​ព្រះខ័ន​រាល់ៗ​ខែ​នោះ មានកំណត់​ចំនួន​ដូច្នេះ សំពត់​ស ៤​ត្បូង គឺ ៣២​ហត្ថ​, បាយសី ៥​រួត ១​គូ​, ស្លា​ធ័​រ ១​គូ​, ស្លាជម ១​គូ​, ស្លាត្រួយ ៥, បាយ​ព្រះ ៥​កញ្ចប់​, ប្រាក់ ៥​ស្លឹង (​វេលា​នេះ​គេ​ដាក់ ៥​កាក់​), ចម្អាប ២​តុ​, បង្អែម ២​តុ​, ក្បាលជ្រូក ១​គូ​, ទា​ស្ងោរ ១​គូ​, មាន់ស្ងោរ ១​គូ ។​

​គេ​រៀប​តុ​១ តូច​ទាប​ក្រាល​ពូក ដាក់​ខ្នើយ​តូច​១ ពីមុខ​តុ គឺ​ពី​ខាងកើត គេ​ក្រាស់​ព្រំ ហើយ​រៀប​គ្រឿង​ពលីការ ដូច​មាន​ខាងលើនេះ វេលា​ប្រមាណ​យាម ២ គឺ​ម៉ោង ១០​ព្រឹក គេ​អញ្ជើញ​ព្រះខ័ន​មក​ដាក់​តម្កល់​លើ​ពូក ដាក់​ចុង​ទៅខាង​ត្បូង គល់​ទៅខាង​ជើង ហើយ​ពួក​ព្រាហ្មណ៍ ៨​នាក់​សូត្រ​បូជា ស្រេច​ហើយ​អញ្ជើញ​ទុក​កន្លែង​ដើម​វិញ ។​

​ការ​ហូត​ព្រះខ័ន​នេះ​ចេញពី​ស្រោម មានកំណត់​ហូត​បានតែ​ក្នុង​ថ្ងៃ​អង្គារ​ដែលមាន​ធ្វើ​ពិធី​ពលិការ ថ្ងៃ​ឯទៀត​ដូច​យ៉ាង​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍ សូម្បី​មាន​ពលីការ​ក៏​ហូត​មិនបាន ។​
​លោក​ថា ព្រះខ័នរាជ្យ​អង្គ​នេះ ជា​របស់បុរាណ សង្កេតមើល​លក្ខណៈ​ក៏​គួរ​ជឿ​ដូច្នោះ​ពិត តាម​ក្នុង​រាជពង្សាវតារ​ថា សាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះ​កេតុមាលា រួម​វេលា​ប្រមាណ​ជាង ១០០០​ឆ្នាំ​ហើយ រាប់​ជា​របស់បុរាណ​ដោយ​ពិត ។

«​លក្ខណៈ​ព្រះខ័នរាជ្យ​»

-​ផ្លែ​ព្រះខ័ន មានមុខ​ទាំងសងខាង រាង​ប្រហែល​នឹង​ស្លឹក​ស្រូវ ខ្នាត​វាស់​រួម​ពី​ដង​ដល់​ចុង​ស្រោម​ ១ ម ០៨៧  ​បណ្ដោយ​ទាំង​ដង​ទាំង​ផ្លែ​ ១ ម ០០៧  ​បណ្ដោយ​ផ្លែ​ ០ ម ៧២ ទទឹង​ផ្លែ​ ០ ម ០៦  បណ្ដោយ​ដង​ប្រវែង ០ ម ២៨៧  បណ្ដោយ​ស្រោម​ ០ ម ៨០  ​ទទឹង​ស្រោម​ ០ ម ០៨៥ ។

​ក្បាច់រចនា : នៅ​គល់​ផ្លែ​និង​តាម​ជួរ​កណ្ដាល​ផ្លែ​មាន​ក្បាច់ វៀរតែ​មុខ​និង​ចុង​, នៅ​រវាង​ក្បាច់​ខាង​គល់​ផ្លែ​ទាំងសងខាង មាន​រូប​ព្រះឥន្ទ​គង់​លើ​ដំរី​ក្បាល​បី និង​រូប​ព្រះ​វិស្ណុ​ឈរលើ​ក្បាល​រាហូ ។ ដង​មាស​ក្បាច់​សុស ហើយ​បញ្ចុះ​ថ្នាំ​ពណ៌ ចុង​ដើមដង​មាន​ប្រដាប់​ត្បូង​ផ្សេងៗ​ជាច្រើន​គ្រាប់ ។​

​ស្រោម​មាស មាន​រចនា​សុស រវាង​កណ្ដាល​ស្រោម​មាន​រូប​ព្រះ​វិស្ណុ និង​ព្រះរាម​គង់​លើ​ពាហនៈ​ផ្សេងៗ គឺ​នៅ​ខាងចុង​ស្រោម​ឬ​នៅ​ខាងលើ​បង្អស់ រូប​ព្រះ​វិស្ណុ​ព្រះហស្ដ​៤ គង់​លើ​គ្រុឌ នោះ​ចាប់​នាគ​ដោយ​ជើង​ទាំងសងខាង​, តម​ក ៥​រូប គេ​ស្មានថា រូប​ព្រះរាម​គង់​លើ​ស្ដេច​ពានរ​ផ្សេងៗ គឺ​គង់​លើ​មហាជម្ពូ​១, គង់​លើ​ពាលី​១, គង់​លើ​សុគ្រីព (​សុ​គ្រី​វៈ​) ១, គង់​លើ​អង្គទ​១, គង់​លើ​ហនុមាន​១ ។​

(​សម្រង់​ចាក​ពី ព្រះ​រាជពិធី​ទ្វាទសមាស​, ភាគ​១, ការផ្សាយ​របស់​ពុទ្ធសាសនបណ្ឌិត្យ​, ព​.​ស​.២៥១២, ទំ​.១២២១២៦)
​កំណត់សម្គាល់ ៖
​ព្រះខ័ន​មាន​បី​ប្រភេទ គឺ ៖
១.​ព្រះខ័នរាជ្យ​
២.​ព្រះខ័ន​រង​
៣.​ព្រះខ័ន​ស្ដេចត្រាញ់ ។​

ប្រភព៖ ខ្មែរអប្សរា/មនោវិជ្ជា

ឯកសារពង្សាវតារថៃ អំពី​ការជញ្ជូន​រូបសំណាក​សំរិទ្ធ​ពីស្រុកខ្មែរ ទៅ​ស្រុកថៃ ចំនួន ២ លើក

Bronze statues taken from Cambodia to Thailand in the Thai record.

This slideshow requires JavaScript.

សម្រង់ និងបកប្រែចេញពីសៀវភៅ «និរាសនគរវត្ត» សរសេរដោយសម្តេចក្រុមពញាតម្រង់រាជានុភាព (กรมพระยาดำรงราชานุภาพ) ត្រូវជាបុត្រារបស់សម្តេចព្រះចមក្លៅ រាមាទី ៤ ហើយសម្តេចក្រុមពញាតម្រង់រាជានុភាពនេះ ទទួលបានការថ្វាយព្រះនាមថា «ព្រះបិតានៃប្រវត្តិសាស្ត្រថៃ» ។ ព្រះអង្គធ្លាប់មកទស្សនកិច្ចនៅស្រុកខ្មែរជាច្រើនដងនៅសម័យអាណានិគមបារាំង ហើយព្រះអង្គបានសរសេរអំពីដំណើរទស្សនកិច្ចរបស់ព្រះអង្គនេះ នៅក្នុងសៀវភៅមួយដែលមានចំណងជើងថា «និរាសនគរវត្ត» ។ នៅក្នុងចំណុចមួយព្រះអង្គបានលើកឡើងពីការប្រមូលយករូបសំរិទ្ធពីស្រុកខ្មែរទៅស្រុកថៃ ដែលមានពីរលើក និងមានរឿងពិពណ៌នាលម្អិតដូចខាងក្រោម ។

ខ ៧. បានរៀបរាប់នៅពេលពណ៌នាអំពីសារមន្ទីក្រុងភ្នំពេញ ដែលនៅក្នុងសារមន្ទីនោះមិនសូវមានវត្ថុបុរាណធ្វើពីសំរិទ្ធ ហើយពួកខ្មែរគេថាព្រោះថៃប្រមូលយកទៅអស់ ទើបនៅស្រុកខ្មែរមាននៅសល់តិច ។ ចំណុចនេះក្រោយមកនៅពេលរៀបចំសារមន្ទីនៅសម័យរជ្ជកាលទី ៧ បានប្រមូលរួបរួមគ្រឿងសំរិទ្ធបុរាណ ដែលមាននៅក្នុងក្រុងបាងកក បានមកជាច្រើន ដាក់តាំងពេញនៅក្នុងបន្ទប់ធំនៃព្រះទីនាំងឥស្សរាវិនិច្ឆ័យទាំងមូល តែនៅពេលពិចារណាមើលទៅ គឺមានតែរបស់ដែលធ្វើនៅប្រទេសថៃ (ស្យាម) ជាសិល្បៈបែបសម័យស្រីវិជ័យយកមកពីស្រុកជៃយាខ្លះ សិល្បៈបែបសម័យទ្វារវតីមកពីស្រុកអ៊ូថងខ្លះ សិល្បៈបែបសម័យសុខោទ័យ ឈៀងសែន ឈៀងម៉ៃ និងសម័យក្រុងស្រីអយុធ្យា ដោយភាគច្រើនវត្ថុសំរិទ្ធដែលជាសិល្បៈខ្មែរ ដូចជាទេវរូប និងវត្ថុផ្សេងៗ ដូចជាគ្រឿងប្រដាប់រាជរថ និងគ្រឿងប្រដាប់ព្រះសលៀងជាដើម ដែលបានមកពីស្រុកនគររាជសីមាទាំងអស់ មិនប្រាកដថាមានរបស់បានមកពីស្រុកខ្មែរ ក្រៅពីទេវរូបតូចៗតែពីរបីអង្គប៉ុណ្ណោះ ។

ទើបទៅត្រួតមើលនៅក្នុងសៀវភៅពង្សាវតារឃើញមានថា ថៃបានយកវត្ថុសំរិទ្ធបុរាណមកពីប្រទេសខ្មែរ ២ ដង ដំបូងគឺសម្តេចព្រះបរមរាជាធិរាជ (សាមព្រះយ៉ា, សាមពញា) វាយបានក្រុងនគរធំ នៅពុទ្ធសករាជ ១៩៧៤ (គ.ស ១៤៣១) នៅក្នុងពង្សាវតារសរសេរថាព្រះអង្គមានរាជបញ្ជាឲ្យដឹកជញ្ជូនរូបសិង្ហសត្វផ្សេងៗ ដែលស្លដោយសំរិទ្ធ យកមកកាន់ក្រុងស្រីអយុធ្យា ប្រហែល ៤០រូប ថ្វាយជាគ្រឿងពុទ្ធបូជា ទុកនៅក្នុងវត្តមហាធាតុ ។ រូបសិង្ហសត្វទាំងនោះមានរឿងក្រោយមកថា នៅក្រុងស្រីអយុធ្យាបាន ១៣៨ឆ្នាំ ដល់ព.ស ២១១២ (គ.ស ១៥៦៩) ព្រះចៅហង្សាវតីបុរេងណង វាយបានក្រុងស្រីអយុធ្យា បានបញ្ជាឲ្យជញ្ជូនទៅក្រុងហង្សាវតីទាំងអស់ ទៅនៅទីនោះបាន ៣០ឆ្នាំ ។ នៅក្នុងពង្សាវតារភូមា បានរៀបរាប់បន្តថានៅព.ស ២១៤២ (គ.ស ១៥៩៩) សម្តេចព្រះនរេសូរមហារាជ (ដែលវាយបែកបន្ទាយលង្វែក) បានលើកកងទ័ពទៅវាយក្រុងហង្សាវតី ព្រះចៅហង្សាវតីនន្ទបុរេង បានជំលៀសប្រជាជនចេញពីក្រុងហង្សាវតី គេចពីសម្តេចព្រះនរេសូរ ទៅអាស្រ័យនៅក្រុងតងអ៊ូ ទ័ពមកពីមឿងយ៉ៈខៃ ដែលលើកទៅជួយទ័ពភូមា ឃើញក្រុងហង្សាវតីត្រូវបោះបង់ចោល ក៏ចូលទៅប្រមូលយកទ្រព្យសម្បត្តិ ហើយបានដុតវាំងប្រាសាទ ផ្ទះប្រជាជន នៅក្នុងក្រុងហង្សាវតីខូចខាតស្ទើរទាំងអស់ ។

នៅពេលសម្តេចព្រះនរេសូរចូលមកដល់ ទ័ពយ៉ៈខៃបានជញ្ជូនរូបសត្វដែលព្រះចៅបុរេងណងបានពីស្រុកថៃ យកទៅស្រុកយ៉ៈខៃ យកទៅថ្វាយជាគ្រឿងពុទ្ធបូជានៅវត្តព្រះមហាមុនី ដែលជាព្រះពុទ្ធរូបប្រចាំស្រុកយ៉ៈខៃ ។ រូបសំរិទ្ធទាំងនោះបានទៅនៅស្រុកយ៉ៈខៃបាន ១៨០ឆ្នាំ រហូតដល់ព.ស ២៣២៧ (គ.ស ១៧៨៤) ស្តេចភូមា ព្រះចៅប៉ៈឌុង (ដែលលើកទ័ពមកវាយថៃនៅសម័យរាមាទី ១ ក្រុងរតនៈកោសិន្ទ្រ) វាយបានស្រុកយ៉ៈខៃ បានបញ្ជាឲ្យជញ្ជូនព្រះពុទ្ធរូបព្រះមហាមុនី និងរូបសំរិទ្ធដែលពួកយ៉ៈខៃបានមកពីក្រុងហង្សាវតី ឲ្យយកទៅទុកនៅក្រុងអមរៈបុរៈ ជារាជធានីសាងថ្មី ។ នៅទីនោះបាន ១០០ឆ្នាំ ដល់ព.ស ២៤២៧ (គ.ស ១៨៨៤) (មុននឹងភូមាត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់អង់គ្លេស ១ ឆ្នាំ) កើតមានអគ្គីភ័យឆេះវត្តព្រះមហាមុនី រូបសំរិទ្ធត្រូវភ្លើងឆេះរលាយខូចអស់ជាច្រើន ទៅឃើញនៅព.ស ២៤៧៨ (គ.ស ១៩៣៥) នៅសល់តែរូបព្រះសិវៈ (បាក់បែក) ២អង្គ រូបសិង្ហខ្មែរ (បាត់ក្បាល) ៣ រូប នៅល្អតែរូបដំរីឰរាវ័នតែមួយប៉ុណ្ណោះ ។

សម្រាប់ចំណុចដែលថៃយកគ្រឿងសំរិទ្ធមកពីស្រុកខ្មែរលើកទី ២ នោះ មាននៅក្នុងពង្សាវតារ ដាក់ថាសម្តេចព្រះបាទសម្តេចព្រះពុទ្ធយ៉តហ្វាចុឡាលោក បានរូបសិង្ហស្លពីសំរិទ្ធ ១គូ (សំរិទ្ធមាសកាឡៃ) មកពីស្រុកបន្ទាយមាស (ខេត្តកំពត និងខេត្តហាទៀងសព្វថ្ងៃ) ហើយទ្រង់បានបញ្ជាឲ្យចម្លងរូបបែបសិង្ហខ្មែរនេះចំនួន ១០រូបទៀត សរុបទៅគឺ ១២រូប យកទៅថ្វាយជាពុទ្ធបូជានៅវត្តព្រះស្រីរតនៈសាស្តារាម (វត្តព្រះកែវមរកត ក្រុងបាងកក) ដែលនៅសល់ដល់សព្វថ្ងៃនេះ សិង្ហគូដើមដែលបានពីស្រុកខ្មែរនោះ តាំងនៅជណ្តើរកណ្តាលពីខាងមុខព្រះវិហារ ប្រសិនបើសង្កេតមើលឲ្យច្បាស់នោះគេនឹងឃើញស្នាមទិបមាសជាប់នៅលើសិង្ហទាំងពីរនោះ ។ ទាំងនេះមានភស្តុតាងថាថៃបានយករូបសំរិទ្ធពីស្រុកខ្មែរតែពីរដងតែប៉ុណ្ណោះ ។

តើរឹបអូសទ្រព្យកូនបំណុលបែបណាទើបត្រឹមត្រូវតាមច្បាប់?

ជៀសមិនផុតទេ ក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋធម្មតា អាជីវករ ពាណិជ្ជករ តែងតែមានការដោះដូរ ខ្ចីបុល គ្នសទៅវិញទៅមកដើម្បីពង្រីកអាជីវកម្ម ឬរបបរកស៊ីរៀងៗខ្លួន។ ប៉ុន្តែមានតិចណាស់ ដែលមានការទុក ចិត្តគ្នាក្នុងទំនាក់ទំនងនេះ ការខ្ចីបុល គ្នាទៅវិញទៅមក រវាងកូនបំណុល និងម្ចាស់ធនាគារ និងស្ថាប័ន មី ក្រូហិរញ្ញវត្ថុ នានាតែងតែទាមទារអោយមានការធានាបំណុល បើនិយាយអោយស្រួលស្តាប់ ទៅគឺការធានា កម្ចី ។ តើអ្វីខ្លះដែលយើងអាចយកទៅធានាបាន ហើយវាខុសគ្នាដូចម្តេចខ្លះ? ដើម្បីស្វែងយល់នូវបញ្ហាទាំងនេះ ពោលគឺត្រូវតែមានការសិក្សាស្វែងយល់ អំពីច្បាប់ស្តីអំពីប្រតិបត្តិការ ដែលមានកិច្ចធានា និងក្រមរដ្ឋប្បវេណី ជាចាំបាច់ ពីព្រោះមានតែច្បាប់ពីរនេះទដែលបញ្ញត្តិគ្រប់គ្រងវា។
១) ច្បាប់ស្តីអំពីប្រតិបត្តិការដែលមានកិច្ចធានា ក្រមរដ្ឋប្បវេណី (២០០៧)
ប្រតិបត្តិការដោយមានកិច្ចធានា ដែលមានចែងក្នុងច្បាប់ ឆ្នាំ២០០៧ គឺសំដៅទៅលើការធានាកាតព្វកិច្ចលើបំណុល ដោយដាក់ទ្រព្យធានា។ ឧទាហរណ៍ជាក់ស្តែង ដែលយើងតែងតែជួប គឺការយកទ្រព្យទៅបញ្ចាំ ដើម្បីធានាបំណុល។ តាមការពិត ការធានាបំណុល គឺមានចែងសរុបជារួម នៅក្នុងក្រមរដ្ឋប្បវេណី ដែលទើបនឹងចូលជាធរមាន ក្រោយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។ចំណែកឯប្រតិបត្តិការដែលមានកិច្ចធានាដែលមានចែងនៅក្នុងច្បាប់ ចុះថ្ងៃទី២២ ឧសភា ឆ្នាំ២០០៧ ស្តីពី “ប្រតិបត្តិការដែលមានកិច្ចធានា” គឺទាក់ទងនឹងការធានាបំណុល ដោយដាក់ចលនទ្រព្យ ជាទ្រព្យធានា ពោលគឺ វាគ្រាន់តែជាផ្នែកមួយ នៃការធានាកាតព្វកិច្ចបំណុល ដែលមានចែងក្នុងក្រមរដ្ឋប្បវេណី។
២) ប្រភេទនៃការធានាបំណុល
ដោយហេតុថា ក្រមរដ្ឋប្បវេនីជាក្រមរួម ឬនីតិរួម ហើយការធានាបំណុលនៅក្នុងក្រមរដ្ឋប្បវេណីនេះ គឺមានទាំង៖ ការធានាដោយបុគ្គល និងការធានាដោយទ្រព្យ។
ការធានាបំណុលដោយបុគ្គល៖
កូនបំណុលអាចនាំអ្នកណាម្នាក់ទៅធានាបំណុលរបស់ ខ្លួនបានតាមការស្ម័គ្រចិត្តរបស់បុគ្គលនោះ។ ហើយការធានាបំណុលដោយបុគ្គលគឺជាកិច្ចសន្យាធានា ពោលគឺមានន័យថា បុគ្គលទី៣ណាមួយជាអ្នកចេញមុខធានាចំពោះម្ចាស់បំណុលថានឹងសងបំណុល ជំនួសកូនបំណុល ក្នុងករណីកូនបំណុលមិនសង។
ការធានាបំណុលដោយទ្រព្យ(ចលនទ្រព្យនិងអចលនទ្រព្យ)៖
ការធានាបំណុលដោយដាក់ទ្រព្យធានា វាហាក់ដូចជាស៊ាំញាំបន្តិច ការធានាបំណុលដោយទ្រព្យគឺជាកិច្ចសន្យាមួយដែលកូនបំណុល ឬក៏បុគ្គលទី៣ណាមួយផ្សេងទៀត ព្រមព្រៀងដាក់ទ្រព្យរបស់ខ្លួនជាកិច្ចធានាលើបំណុលដែលបានខ្ចី ដើម្បីឲ្យម្ចាស់បំណុលមានសិទ្ធិទាមទារលក់ទ្រព្យធានានោះ ដើម្បីយកលុយមកសងបំណុល ដោយមានអាទិភាពលើម្ចាស់បំណុលផ្សេងទៀត ក្នុងករណីដែលកូនបំណុលគ្មានលទ្ធភាពសងត្រឡប់ទៅម្ចាស់បំណុលនូវកម្ចីដែលបានព្រមព្រៀង។ ប្រតិបត្តិការដាក់ទ្រព្យធានាបំណុលនេះ អាចធ្វើចំពោះចលនទ្រព្យ និងអចលទ្រព្យដែលច្បាប់ហៅថាការបញ្ចាំ ឬក៏ចំពោះអចលនទ្រព្យដែលច្បាប់ហៅថាហ៊ីប៉ូតែក។ និយាយយ៉ាងខ្លីគឺ បើយកចលនទ្រព្យទៅធានា គេហៅថាបញ្ចាំ តែបើយកអចលនទ្រព្យទៅដាក់ធានាគេហៅថាអ៊ីប៉ូតេក។ ទំនងជាអ្នកទាំងអស់គ្នាបានយល់ហើយ ជាពិសេសប្រតិបត្តករដែលរកស៊ីខាង ខ្ចីបុល នូវពាក្យថា បញ្ចាំ និងហ៊ីប៉ូតែក តើវាខុសគ្នាត្រង់ចំណុចណាខ្លះ?
៣)ការដាក់ទ្រព្យធានាមានពីរប្រភេទគឺការដាក់បញ្ចាំនិងអ៊ីប៉ូតេក
គួរបញ្ជាក់ថា ការបញ្ចាំ អាចធ្វើឡើងទាំងចលនទ្រព្យ និងអចលនទ្រព្យ។ ចំណែក ហ៊ីប៉ូតែកវិញ អាចធ្វើឡើងបានត្រឹមតែអចលនទ្រព្យតែប៉ុណ្ណោះ។ ចំណុចខុសគ្នាត្រង់ការដាក់បញ្ចាំ និងអ៊ីប៉ូតេកគឺធំបំផុតនៅត្រង់ការកាន់កាប់ទ្រព្យធានា។
៤)ការដាក់បញ្ចាំ
នៅក្នុងករណីបញ្ចាំ ទោះបីជាការបញ្ចាំចលនទ្រព្យក៏ដោយ ការបញ្ចាំអចលនទ្រព្យក៏ដោយ ទ្រព្យដែលដាក់បញ្ចាំ ត្រូវដាក់ឲ្យម្ចាស់បំណុល (ម្ចាស់សិទ្ធិបញ្ចាំ) ជាអ្នកកាន់កាប់ (មាត្រា ៨១៦ ក្រមរដ្ឋប្បវេណី)។ប៉ុន្តែ នៅក្នុងការអនុវត្តនៅក្នុងសង្គមខ្មែរតាំងពីដើមមក យើងតែងតែឃើញមានករណីយកទ្រព្យ (ដូចជា ឡាន ម៉ូតូ ឬគ្រឿងអលង្ការ ជាដើម) ទៅបញ្ចាំ ហើយបានកំណត់គ្នាថា ក្នុងរយៈពេលប៉ុណ្ណេះថ្ងៃ ត្រូវយកលុយមកលោះ បើមិនលោះតាមកំណត់ទេត្រូវដាច់។ តើការអនុវត្តបែបនេះជាការស្របច្បាប់ដែរឬទេ? ការអនុវត្តបែបនេះ តែងតែកើតមានជាធម្មតាមែនក៏ប៉ុន្តែ ក្នុងក្រមរដ្ឋប្បវេណីថ្មី មានចែងយ៉ាងច្បាស់ណស់ គឺហាមមិនឲ្យបង្កើតកិច្ចសន្យាបញ្ចាំផ្តាច់ទេបើតាមមាត្រា៨២៧ ក្រមរដ្ឋប្បវេណី។
នៅក្នុងករណីបញ្ចាំចលនទ្រព្យ (ឡាន ម៉ូតូ ឬគ្រឿងអលង្ការ … ) ក្រមរដ្ឋប្បវេណីចែងអនុញ្ញាតឲ្យម្ចាស់បំណុលអាចទាមទារយកទ្រព្យ បញ្ចាំមកធ្វើជាកម្មសិទ្ធិ ដើម្បីជំនួសបំណុលបាន បើសិនកូនបំណុលមិនសង ក៏ប៉ុន្តែ ការទាមទារនេះចាំបាច់ត្រូវតែធ្វើឡើងតាមផ្លូវតុលាការ មិនអាចធ្វើឡើងតាមរយៈកំណត់ជាមុន ក្នុងកិច្ចសន្យាបញ្ចាំបានទេ។ ម្យ៉ាងទៀត ការទាមទារយកទ្រព្យបញ្ចាំមកធ្វើជាកម្មសិទ្ធិ ដើម្បីជំនួសបំណុល ត្រូវតែមានការវាយតម្លៃទ្រព្យ ដោយអ្នកជំនាញ ទៅតាមតម្លៃទីផ្សារ។ ប្រសិនបើតាមការវាយតម្លៃនេះ ឃើញថា ទ្រព្យបញ្ចាំមានតម្លៃលើសពីបំណុលដែលជំពាក់ដែលត្រូវសងរួមទាំងដើម ទាំងការ ម្ចាស់បំណុលត្រូវប្រគល់ចំនួនទឹកប្រាក់ដែលនៅសល់ពីការលក់ទ្រព្យធានា ទៅម្ចាស់កម្មសិទ្ធិនៃទ្រព្យបញ្ចាំនេះវិញតាមមាត្រា ៨៣២នៃក្រមដ្ឋប្បវេណីដដែល។
៥)សិទ្ធិប្រើប្រាស់ទព្យបញ្ចាំ
ប្រសិនបើការបញ្ចាំចលនទ្រព្យ (ឡាន ម៉ូតូ នាឡិការ ឬគ្រឿងអល្លង្ការ ជាដើម) ម្ចាស់បំណុលមានសិទ្ធិកាន់កាប់ទ្រព្យដែលដាក់បញ្ចាំ ក៏ប៉ុន្តែ ម្ចាស់បំណុលមិនមានសិទ្ធិយកទ្រព្យនេះទៅប្រើប្រាស់ ឬយកទៅជួលបានទេ វាលើកលែងតែមានការព្រមព្រៀងពីកូនបំណុលជាមុន។ ម្យ៉ាងវិញទៀត ការប្រើប្រាស់អាចធ្វើទៅបាន ប្រសិនបើវាជាការចាំបាច់ ក្នុងការរក្សាឬ ថែទាំ វត្ថុបញ្ចាំ ដែលមានការអនុញ្ញាតតាមមាត្រា ៨៣១ ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧។
ចំពោះការបញ្ចាំអចលនទ្រព្យ (ដី ឬផ្ទះ ជាដើម) ម្ចាស់បំណុលមានសិទ្ធិកាន់កាប់ទ្រព្យបញ្ចាំ ហើយមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើទ្រព្យនេះបាន ប៉ុន្តែ ត្រូវប្រើប្រាស់ និងអាស្រ័យផល ទៅតាមវិធីប្រើប្រាស់សមរម្យនៃអចលនទ្រព្យនោះ អោយស្របតាមមាត្រា ៨៣៤ ក្រមរដ្ឋប្បវេណី។ ពោលគឺមានន័យថា បើទ្រព្យដែលដាក់បញ្ចាំ គឺជាដីកសិកម្ម ម្ចាស់បំណុលអាចធ្វើការដាំដុះនៅលើដីនេះបាន ប៉ុន្តែមិនអាចយកវាទៅធ្វើអ្វីផ្សេងឲ្យខុសលក្ខណៈដើមបានទេ តួរយ៉ាងដូចជា ជីកដី ធ្វើស្រះចិញ្ចឹមកង្កែប ត្រី នៅលើដីនេះមិនបានទេ ពីព្រោះ ត្រូវចងចាំថា នៅពេលដែលទូទាត់បំណុលចប់សព្វគ្រប់ ដីនេះត្រូវប្រគល់ទៅឲ្យកូនបំណុលវិញដោយរក្សារភាពដើមនៅពេលដែលដាក់បញ្ចាំ។
៦)អ៊ីប៉ូតេក
ចំណែក ក្នុងករណីហ៊ីប៉ូតែកវិញ មិនមានការផ្ទេរទ្រព្យធានា ទៅឲ្យម្ចាស់បំណុលជាអ្នកកាន់កាប់ទេ នេះគឺជាលក្ខខណ្ឌដែលបានកំណត់ក្នុងមាត្រា ៨៤៣ ក្រមរដ្ឋប្បវេណី។ ប្រសិនបើអចលនទ្រព្យដែលដាក់ហ៊ីប៉ូតែកនេះ ជាទ្រព្យរបស់កូនបំណុល កូនបំណុលនៅតែបន្តកាន់កាប់ទ្រព្យនេះដដែល។ បើវាជាទ្រព្យរបស់បុគ្គលទី៣ណាមួយផ្សេងទៀត បុគ្គលដែលជាម្ចាស់ទ្រព្យនោះ នៅតែបន្តកាន់កាប់ទ្រព្យរបស់ខ្លួនដោយមិនចាំបាច់ផ្ទេរទៅអោយម្ចាស់បំណុលនោះទេ។
៧) នីតិវិធីនៃការបង្កើតអ៊ីប៉ូតេក
នៅក្នុងការបង្កើតហ៊ីប៉ូតែក ម្ចាស់ទ្រព្យមិនត្រូវផ្ទេរសិទ្ធិកាន់កាប់ទៅឲ្យម្ចាស់បំណុល ហើយក៏មិនចាំបាច់ត្រូវយកប័ណ្ណកម្មសិទ្ធិ(ប្លង់ដី ឬប្លង់ផ្ទះ) ទៅឲ្យម្ចាស់បំណុលដែរ។ ការបង្កើតអ៊ីប៉ូតេក គឺច្បាប់តម្រូវឲ្យការបង្កើតហ៊ីប៉ូតែក ត្រូវធ្វើត្រឹមតែជាលិខិតយថាភូតគឺវាគ្រប់គ្រាន់ណាស់ទៅហើយ ហើយលិខិតយថាភូតនេះគឺត្រូវធ្វើឡើងដោយសារការី។ និងត្រូវចុះបញ្ជី នៅក្នុងសៀវភៅបញ្ជីដីធ្លី ដើម្បីជាព័ត៌មានឲ្យអ្នកផ្សេងទៀតបានដឹង នៅការិយាល័យភូមិបាលស្រុក ខណ្ឌ។ ចំណែកឃុំសង្កាត់មានសិទ្ធិត្រឹមតែបញ្ជាក់អំពីអត្តសញ្ញាណដីធ្លីតែប៉ុណ្ណោះ។
ផ្ទុយពីនេះ នៅក្នុងការអនុវត្តជាក់ស្តែង កន្លងមក យើងឃើញករណីភាគច្រើន នៅពេលខ្ចីលុយ គឺកូនបំណុលត្រូវតែ យកប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ទៅប្រគល់ឲ្យម្ចាស់បំណុល ដើម្បីធានាបំណុល។ ការអនុវត្តបែបនេះគឺធ្វើទៅតាមច្បាប់ភូមិបាល ដែលជាច្បាប់ចាស់ មុនមានក្រមរដ្ឋប្បវេណីតែប៉ុណ្ណោះ ប៉ុន្តែបច្ចបុប្បន្នច្បាប់ភូមិបាលបាននីរាករណ៍ដោយក្រមរដ្ឋប្បវេណីទៅហើយ។
ក៏ប៉ុន្តែ នៅក្នុងក្រមរដ្ឋប្បវេណី ដែលដែលកំពុងចូលជាធរមានក្រោយច្បាប់ភូមិបាលនេះ លែងមានចែងពី “ការដាក់ធានា” នេះទៀតហើយ គឺមានតែការបញ្ចាំ និងហ៊ីប៉ូតែកប៉ុណ្ណោះ។ បើសិក្សាអំពីច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណីចុះថ្ងៃទី៣១ ឧសភា ឆ្នាំ២០១១ មានចែងក្នុងមាត្រា៥៦ថា ចាប់ពីពេលក្រមរដ្ឋប្បវេណីត្រូវចាប់អនុវត្ត រាល់កិច្ចសន្យាបង្កើតសិទ្ធិលើការដាក់ធានា ដែលបានចុះរួចហើយ ពោលគឺការដាក់ប័ណ្ណកម្មសិទ្ធិដើម្បីធានាបំណុល ទៅតាមច្បាប់ភូមិបាលចាស់ ត្រូវចាត់ទុក ឬសន្មត់ថាជាការបង្កើតហ៊ីប៉ូតែក ហើយបើសិនជាកិច្ចសន្យានេះត្រូវបានចុះបញ្ជីជាហ៊ីប៉ូតែកនៅការិយាល័យភូមិបាលរួចហើយ ម្ចាស់បំណុលដែលទុកប័ណ្ណកម្មសិទ្ធិនោះត្រូវប្រគល់ប័ណ្ណកម្មសិទ្ធិទៅឲ្យម្ចាស់ទ្រព្យ ឬកូនបំណុលវិញ។
នៅក្នុងករណីដែលកូនបំណុលមិនមានលទ្ធភាពសងបំណុល ទោះបីជាក្នុងករណីបញ្ចាំក៏ដោយ ករណីហ៊ីប៉ូតែកក៏ដោយ ម្ចាស់បំណុលត្រូវសុំទៅតុលាការឲ្យលក់ទ្រព្យនេះ ដើម្បីយកថវិកាមកសងបំណុល ប៉ុន្តែ ម្ចាស់បំណុលមិនអាចរឹបអូសទ្រព្យដែលដាក់ធានាបំណុលនេះ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឯងបានទេ។ និយាយបែបម្យ៉ាងគឺបញ្ចាំដាច់នោះទេ។ មេភូមិ មេឃុំមិនគួររពិសដៃទៅរិបអូសទ្រព្យរបស់កូនបំណុល ជំនួសតុលាការនោះទេ គឺមានតែតុលាការតែម្នាក់គត់ដែលមានសិទ្ធិក្នុងការលក់ លៃឡុងទ្រព្យដែលដាក់ធានាបំណុល។ ហើយថវិកាដែលនៅសល់គែត្រូវប្រគល់ជូនកូនបំបំណុល៕

កម្រងវីដេអូអនុស្សាវរីយ៍នាថ្ងៃបួសសងគុណព្រះកន្លោង ១៩ ខែមេសា ឆ្នាំ២០១៧

ខ្ញុំចាប់កាន់អ្វីមិនខ្លាចរអាចិត្ដ ព្រោះវាជាអំពើដែលត្រឹមត្រូវ រាល់ថ្ងៃតែងតែនឹកគិតត្រូវធ្វើកិច្ចការបំពេញ​បំណងខ្លួនឯង និងមនុស្សដែលខ្លួនស្រលាញ់ម្ដងមួយៗ ទោះមិនដឹងថាពេលណាធ្វើវារួច ដឹងថាជីវិតវា​មិនគង់ បើចាំដល់ពេលមានគ្រប់យ៉ាង អ្នកដែលយើងស្រលាញ់មិននៅជាមួយយើង ភាពមិនទៀងទាត់​វាទៀងណាស់ ប្រៀបដូចចិត្ដរបស់យើងរលត់ចិត្ដមួយ ហើយកើតនូវចិត្ដមួយទៀតមកជំនួស បើយើង​មានមានភាពស្ងប់នៅក្នុងចិត្ដក្នុងការទទួលយកវា នោះវាជាកុសល តែបើពុំដូចនោះទេភាពអាកុសល​នឹងកើតមាន ភាពមិនសុខចិត្ដ មិនទទួលយកការពិតនឹងមកជាប់ជំពាក់ក្នុងជីវិតរបស់អ្នក ។ ទឹកដោះ​ម្ដាយថ្លៃ ខ្ញុំមានភ័ព្វសំណាងកើតជាកូនម៉ែកូនប៉ា និងជាប្អូនរបស់បងស្រី ជីវិតវាមានជួបការលំបាក ក៏ពិតមែនតែវាបង្កើតនៅអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ស្គាល់មនុស្សជុំវិញខ្លួន ពិសេសប្រែក្លាយ​ខ្លួន​ឯងជាមនុស្សរឹងមាំ អាចរស់នៅបានគ្រប់សង្គមវណ្ណៈ ។